ព័ត៌មានជាតិ

បុរសដែលសម្លាប់ប្រពន្ធនៅក្រុងសៀមរាប រត់គេចខ្លួនមកភ្នំពេញត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនបានហើយ

ភ្នំពេញ : បុរសម្នាក់ដែលជាប្ដីបានអារ.ក ស.ម្លា.ប់ប្រពន្ធ នៅក្រុងសៀមរាបរួចរត់គេចខ្លួនមកភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប កម្លាំងនគរបាលខេត្តកណ្ដាល ឃាត់ខ្លួនបានហើយនៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចរង្វង់មូលព្រះនរាយណ៍ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

 

ជនសង្ស័យជា ប្តី​ឈ្មោះ ធួ​ក​ ឈា​ត អាយុ​៤៣​ឆ្នាំ មានមុខ​របរ រត់ម៉ូតូកង់បី ចំណែកប្រពន្ធជាជនរងគ្រោះមានឈ្មោះ សូ​ ច​ន្ធី ភេទ​ស្រី អាយអាយុប្រហែល៤១ឆ្នាំ សព្វថ្ងៃបម្រើការងារនៅភោជនីយ៍ដ្ឋានមួយកន្លែងក្នុងក្រុងសៀមរាប ។លោកវរសេនីយ៍ឯក មុំចេក ប្រធានការិយាល័យរដ្ឋបាលសរុបនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង បានឲ្យដឹងថា ក្រោយការឃាត់ខ្លួួននៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាមូលហេតុដែលធ្វើអោយខ្លួនជ្រុលដៃស.ម្លា.ប់ប្រពន្ធបែបនេះគឺដោយសារភ្លើងប្រច័ណ្ឌ ។

ក្រោយប្រតិបត្តិការកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងបានប្រគល់ជនសង្ស័យទៅឲ្យកម្លាំងនគរបាលខេត្តសៀមរាបដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។សូមរំលឹកថា កាលពីវេលាម៉ោង១រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ មានករណីឃាតកម្មមួយបានកើតឡើងដោយ ប្តី ជាឃា.តុ.កបានអារ.កស.ម្លា.ប់ប្រពន្ធខ្លួនឯង ស្ថិតនៅក្បែរផ្សារដើមក្រឡាញ់ ភូមិទក្សិណខាងត្បូងសង្កាត់គោកចក ក្រុងសៀមរាប ដែលក្រោយកើតហេតុជនសង្ស័យជាប្តីបានរត់គេចខ្លួន ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *