ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដាក់បិណ្យវេណទី៩ នៅវត្តសាមគ្គីរាជវរារាម (ហៅវត្តថ្មី)

កំពង់ស្ពឺ​ ៖ ព្រឹកថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំមន្រ្តីក្រោមឱវាទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រី រដ្ឋបាលក្រុងច្បារមន បានអញ្ជើញដាក់បិណ្យវេណទី៩ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងរដ្ឋបាលក្រុងច្បារមន នៅវត្តសាមគ្គីរាជវរារាម​ (ហៅវត្តថ្មី) ស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី និងរដ្ឋបាលក្រុងច្បារមន ព្រមទាំងសហការីទាំងអស់ មានសទ្ធាចិត្តជ្រះថ្លា បាននាំយកទ័យទាន រួមមានគ្រឿងឧបភោគ បរិភោគមួយចំនួន និងបច្ច័យសម្រាប់កសាងក្នុងវត្ត ទឹកប្រាក់ចំនួន ៧,៩៦៨,០០០រៀល  ប្រគេនដល់ព្រះចៅអធិការវត្ត សម្រាប់ចាត់ចែងតម្រូវចាំបាច់ចំពោះមុខ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *