ព័ត៌មានជាតិ

ក្រុមការងារមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅតែបន្តរកឃើញវិជ្ជមានជំងឺ កូវីដ-១៩ ក្នុងសហគមន៍ និងតាមរោងចក្រខេត្តស្វាយរៀង។

(ខេត្តស្វាយរៀង) ៖ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានប្រាប់គេហទំព័រខ្មែរឯករាជ្យឲ្យដឹងថា៖ ស្ថានភាពជំងឺកូវីដ-១៩នៅខេត្ត ស្វាយរៀងនាបច្ចុប្បន្ននេះមិនទាន់ថមថយនៅឡើយនោះទេ ខណៈដែលក្រុមការងារនៅតែបន្តរកឃើញវិជ្ជមានជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍ និងនៅតាមរោងចក្រ  ប៉ុន្តែ  មន្ទីរសុខាភិបាលខេត្ត  នឹង សហការ ជាមួយ អាជ្ញាធរ ខេត្ត  និង ភាគី ពាក់ព័ន្ធ  ទប់ស្កាត់  ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  បំបាត់ ឱ្យ អស់ ចេញ ពី ខេត្ត ស្វាយរៀង ។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា៖ជំងឺកូវីដ-១៩ នៅសហគមន៍ និងរោងចក្រសហគ្រាស មិនទាន់បានថមថយនោះមូលហេតុ៖ ទី១ .ក្រុមកម្មករកម្មការិនីរោងចក្រមិនព្រម យក សំណាក នៅតាម រោងចក្រ និង មិន ព្រម ធ្វេីចត្តាឡីស័ក នៅ ក្នុង រោងចក្រ  ពួកគាត់ ទៅផ្ទះ ចម្លង ជំងឺកូវីដ-១៩ ចូលក្នុង សហគមន៍ ទី២.មិន រក្សា គម្លាតក្នុងពេលធ្វើដំណើរទៅរោងចក្រស ហគ្រាស ដោយ មានការប្រមូលផ្ដុំគ្នាជិះរថយន្តរួមគ្នាច្រើន  ទី ៣ .ពលករ មួយចំនួន  ត្រឡប់ មក ពី ប្រទេស ថៃ យក ជំងឺ កូវីដ -១៩  មក ជាមួយ ទី ៤ .ការ មិន គោរព តាម វិធានការ សុខាភិបាល  និង វិធានការ  ៣ការពារ  ៣កុំ  របស់ សម្តេច តេជោ  ហ៊ុន  សែន   ។

ឯកឧត្តមវេជ្ជបណ្ឌិត  បានផ្តល់របាយការណ៍ នៅក្នុងព្រឹតិ្តការណ៍សហគមន៍ ២០កុម្ភ:  ខេត្ត ស្វាយរៀងមានប្រជាពលរដ្ឋខ្មែរ  និងជនបរទេស  គិតត្រឹមថ្ងៃទី៩ ខែមិថុនា  ឆ្នាំ២០២១ បានឆ្លងជំងឺកូវីដ-១៩ មានចំនួន ១១៧៤ នាក់ ស្រី ចំនួន៦៧៦នាក់  ស្លាប់ចំនួន ៧នាក់ ព្យាបាលជាសះស្បើយចំនួន ៧៣៦ នាក់   ស្រី ៤១០នាក់ និងកំពុងធ្វើការព្យាបាលចំនួន ៤៣០នាក់   ស្រី ២៦៤នាក់ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *