ពង់ចាម ៖ នៅថ្ងៃ ទី ១០ ខែមិថុនា ឆ្នាំ ២០២១ នៅសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម មានការដេញថ្លៃគម្រោងអភិវឌ្ឍន៍ផ្លូវឃុំ- សង្កាត់ចំនួន៤កន្លែង ត្រូវបានគេមើលឃើញថា ហាក់មានភាពមិនប្រក្រតី មានការរៀបចំទុកជាមុន និងជាការស៊ុមគ្រលុំឃុបឃិតគ្នារវាងអាជ្ញាធរ និងក្រុមហ៊ុនដេញថ្លៃ ដើម្បីបានផល ប្រយោជន៍ផ្ទាល់ខ្លួន។
កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅសាលា ស្រុកកំពង់សៀម មានការដេញថ្លៃចំនួន៤គម្រោង ត្រូវបាន លោក ឡី មិច
នាយករងរដ្ឋបាលសាលា ខេត្តកំពង់ចាម និងលោក ឈួន វិបុល អភិបាលរង ស្រុកកំពង់សៀម បែជាបញ្ជាសមត្ថកិច្ចរារាំងអ្នកសារព័ត៌មានមិនឲ្យចូលផ្ដិតរូបភាពនៃពិធីដេញថ្លៃទៅវិញ នេះឬការបាញ់ថ្លៃដោយមានភាពយុត្តិធម៌និងត្រឹមត្រូវនោះ និងបើកចំហឱ្យមហាជនបានឃើញទាំងអស់គ្នា និងឱ្យអ្នកសារព័ត៌មាន យករូបភាពដើម្បីមកចុះផ្សាយជូនថ្នាក់ដឹកនាំថាការដេញថ្លៃនេះមានភាព ត្រឹមត្រូវដេរឬទេ ។
សូមបញ្ជាក់ថា ការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ_ សង្កាត់ ចំនួន៤កន្លែង នៅស្រុកំពង់សៀម គំរោងទី១,នៅឃុំកោះសំរោង ភូមិទី៥ ស្រុកកំពង់សៀម ផ្លូវនេះ មានទទឹង៤ម៉ែត្រ កម្រាស់០,១៥ មិនដាក់ប្រវែង តម្លៃប៉ាន់ស្មាន ៩៤ ៤៥៤ ៩៥៩រៀល ចុះមក៩៣ ០០០ ០០០រៀល ។ គំរោងទី២, ឃុំកោះសំរោង ភូមិទី៤ ស្រុកកំពង់សៀម តម្លៃប៉ាន់ ស្មាន ៥៥ ៥០៧ ០៥៦រៀល ចុះមក ៥៣ ៥០០ ០០០ រៀល ។ គំរោងទី៣, ឃុំកោះប្រាក់ ស្រុកកំពង់ សៀម តម្លៃប៉ាន់ស្មាន ១៣៩ ២៩០ ០២៣រៀល ចុះមក១៣៦ ៦៧៥ ០០០រៀល ។ គំរោងទី៤, ឃុំកោះមិត្ត ស្រុកកំពង់ សៀម តម្លៃប៉ាន់ស្មាន ១៩៣ ០២៥ ៤៥៥រៀល ចុះមក ១៦៧ ៧៥០ ០០០រៀល។ ដោយឃើញ ថា ការដេញថ្លៃលើកនេះចុះបានត្រឹមតែ៣%ទៅ៥% ដែលកន្លងមកការដេញថ្លៃមានការប្រកួត ប្រជែងយ៉ាងយុត្តិធម៌ មាន ការចុះថ្លៃ៣០%_៤០% ទៅ៥០% ហើយអ្នកចូល រួមដេញថ្លៃមកពី៣០ទៅ៤០ក្រុមហ៊ុន ដាក់ពាក្យដេញថ្លៃ ពី៧ ទៅ១០ក្រុមហ៊ុនយ៉ាងតិច ដើម្បីទារតម្លៃទាប តែជាក់ស្តែង នៅក្នុងថ្ងៃនេះ ការដេញថ្លៃមានក្រុមហ៊ុនជាច្រើនចូល រួម អ្នកដេញថ្លៃតែ៤ ទៅ៥ក្រុមហ៊ុន ហើយតម្លៃប្រហាក់ប្រហែលគ្នា និងភាគរយធ្លាក់ចុះបន្តិចបន្តួចតែប៉ុណ្ណោះ។
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ បែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ(គជអប) បានបញ្ជាក់ថា អ្នកដេញថ្លៃត្រូវចូលរួមដេញថ្លៃប្រកបដោយការប្រកួតប្រជែង គ្មានការឃុបឃិត គ្មានការបន្លំ គ្មានការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយ បើត្រូវរកឃើញអ្នកដេញថ្លៃមានការពាក់ព័ន្ធនឹងការឃុបឃិតការបន្លំ ឬ ប្រព្រឹត្តិអំពើ ពុករលួយ អ្នកដេញទាំង នោះ និងត្រូវដាក់ក្នុងបញ្ជីខ្មៅជារៀងរហូត មិនត្រូវអនុញ្ញាតឲ្យដាក់សំណើរដេញថ្លៃ កិច្ចសន្យា ឃុំសង្កាត់ ទាំងអស់នៅទូទាំងប្រទេសកម្ពុជា ហើយប្រាក់កក់ធានាដេញ ថ្លៃរបស់អ្នកដេញនោះ និងត្រូវរឹបអូស ផ្ទេរបង្វែរចូលថវិការដ្ឋ។
ជាការសំណូមពរ សូមឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមពិនិត្យករណីខាងលើនេះផង ជៀសវាងបុគ្គលមន្ត្រីពុករលួយ យកតួនាទីឃុបឃិតជាមួយឈ្មួញបំផ្លាញថវិការរដ្ឋ តាម អំពើចិត្ត។