ព័ត៌មានជាតិ

ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងគណៈអភិបាលស្រុកកំពង់ត្រាច បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ថវិកា ជូនដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ កម្រិតបឋម និងអ្នកធ្វើចត្តាឡី ស័កនៅមណ្ឌលសាលាវិទ្យាល័យព្រះបិតាជាតិ ស្រុកកំពង់ត្រាច។

កំពត,, នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងគណៈអភិបាលស្រុកកំពង់ត្រាច បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ថវិកា ជូនដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ កម្រិតបឋម និងអ្នកធ្វើចត្តាឡី ស័កនៅមណ្ឌលសាលាវិទ្យាល័យព្រះបិតាជាតិ ស្រុកកំពង់ត្រាច។

ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បាន ជូនថវិកាចំនួន៥,២០០,០០០រៀលសម្រាប់អ្នកជំងឺកូវីដ១៩និងអ្នកធ្វើចត្តាឡីស័កក្នុងម្នាក់ៗ៥ម៉ឺនរៀល និងថវិកា ១,៥០០,០០០រៀលទៀតសម្រាប់ក្រុមគ្រូពេទ្យ១៥នាក់ ក្នុងម្នាក់ៗ ១០០,០០០ រៀល រួមនឹងថវិកា១,៣០០,០០០ ជូនដល់កងកម្លាំងទាំង៣ដែលយាមប្រចាំការ ចំនួន២៦នាក់ ក្នុងម្នាក់ៗ៥០,០០០រៀល ហើយឯកឧត្តមអភិបាលខេត្តនឹងបន្តផ្ដល់ទឹកអាកុល ម៉ាស់ និងទឹកសុទ្ធបន្ថែមទៀតសម្រាប់ជួយផ្គត់ផ្គង់ដល់អ្នកជំងឺ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅទីនោះផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *