ព័ត៌មានជាតិ

លោក ប្រន ស៊ាន «ចាងហ្វាងកាសែតអាណាចក្រខ្មែរ» ត្រូវជនមិនស្គាល់មុខ វាយឲ្យរងរបួសធ្ងន់ធ្ងរ,,

ខេត្តសៀមរាប៖លោកប្រន ស៊ាន ចាងហ្វាងកាសែត “អាណាចក្រខ្មែរ” ត្រូវបានក្រុម ជនមិនស្គាល់មុខលបវាយបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ខណៈចុះយកព័ត៌មាន នៅភូមិសាស្រ្ត ស្រុកស្វាយលើ នាយប់មិញ។ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១២និង៣០នាទី ឈានចូលយប់ថ្ងៃទី១៤ខែមីនាឆ្នាំ២០២១ ម្ដុំមុខប្រាសាទបេងមាលា ក្នុងឃុំបេងមាលា ស្រុកស្វាយលើ។

អធិការនគរបាលស្រុកស្វាយលើ លោកស៊ុន អេង បានប្រាប់អ្នកសារព័ត៌មានថា ជនរងគ្រោះត្រូវបានជនមិនស្គាល់មុខវាយបណ្ដាលឲ្យរបួសយ៉ាងដំណំហើយរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ជុំវិញអំពើហិង្សានេះ លោក ប្រ៊ន ស៊ាន ចាងហ្វាងសារព័ត៌មាន អាណាចក្រខ្មែរ បានអះអាងថាលោកត្រូវបានក្រុមជនល្មើសរកស៊ីបទល្មើសព្រៃឈើ លបវាយប៉ុនប៉ងមនុស្សឃាតនៅទល់មុខប្រាសាទបឹងមាលា បច្ចុប្បន្តកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។ លោកសង្ឃឹមថាសមត្ថកិច្ចនឹងវែកមុខរកជនទាំងនោះមកផ្តន្ទាទោសតាមច្បាប់។

ទោះជាយ៉ាងណា គ្រួសារជនរងគ្រោះនឹងអ្នកសារព័ត៌មាន ក្នុងខេត្តសៀមរាប ទទូចស្នើដល់អាជ្ញាធរសមត្ថកិច្ច ស្វែងរកចាប់ជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ គួរបញ្ជាក់ថាសកម្មភាពដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ចូលមកក្រុងសៀមរាប តាមច្រកស្រុកស្វាយលើ នៅតែបន្តកើតមាន បើទោះបីជាមានសមត្ថកិច្ចជំនាញ ជាច្រើនស្ថាប័ន បានដាក់ស្នាក់ការបណ្ដាក់គ្នាដូចខ្យង ដើម្បីទប់ស្កាត់យ៉ាងណាក៏ដោយ ក៏បទល្មើសដឹកជញ្ជូនឈើនៅតែកើតមានយ៉ាងអាណាធិបតេយ្យដដែល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *