ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌនិង ឯកឧត្តម នុត ពុតដារ៉ា អភិបាលរងខេត្ត និងក្រុមការងារជំនាញពាក់ព័ន្ធ បានចូលរួមសំណេះសំណាល សួរសុខទុក្ខ លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងកងកម្លាំងគ្រប់ប្រភេទ ដែលកំពុងប្រចាំការ នៅមណ្ឌលចត្តាឡីស័ក នៅក្នុងវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្ថិតនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល។

ខេត្តកណ្ដាល,, នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្ដាល អមដំណើរដោយ ឯកឧត្តម នុត ពុតដារ៉ា អភិបាលរងខេត្ត និងក្រុមការងារជំនាញពាក់ព័ន្ធ បានចូលរួមសំណេះសំណាល សួរសុខទុក្ខ លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងកងកម្លាំងគ្រប់ប្រភេទ ដែលកំពុងប្រចាំការ នៅមណ្ឌលចត្តាឡីស័ក នៅក្នុងវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្ថិតនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល។

ក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត សូមកោតសរសើរ និងអរគុណដល់ក្រុមការងារ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ រហូតយើងអាចគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ ដោយបានស្រាវជ្រាវស្វែងរកអ្នកជាប់សង្ស័យពាក់ព័ន្ធ ដោយផ្ទាល់ ដោយ ប្រយោល យកសំណាកធ្វើតេស្តរកមេរោគ និងបានដាក់ឲ្យធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ព្រមទាំងបានរៀបចំផ្គត់ផ្គង់ ម្ហូបអាហារជូនពួកគាត់សមរម្យផងដែរ។

ទោះជាទទួលបានលទ្ធផលល្អហើយក្តី អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការកំណត់មុខសញ្ញា និងស្វែងរកអ្នកជាប់សង្ស័យពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅក្នុងតំបន់ ដែលកំពុងស្ថិតនៅក្នុងការសង្ស័យ និងត្រូវបន្តធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ក្នុងមូលដ្ឋានរបស់យើងឲ្យយល់ដឹង និងគោរព អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ។

-៣.ការពារ (១.ពាក់ម៉ាស ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១,៥០ម៉ែត្រឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។
-៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញ-ចូល ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម)៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *