ព័ត៌មានជាតិ

លោកយ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក និងលោកអភិបាលរងស្រុក លោកអធិការ អធិការរង ចែកម៉ាសជូន ប្រជាពលរដ្ឋ

នាព្រឺក ថ្ងៃព្រហស្បតិ៍ ១០ រោច ខែមិគសិរ ឆ្នាំជូត ទោសក័ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០ លោកយ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក អមដំណើរដោយលោកអភិបាលរងស្រុក លោកអធិការ អធិការរង នាយនាយរងផ្នែក នាយ នាយរងប៉ុស្តិ៍រដ្ឋបាលកំពង់ត្របែក ប៉ុស្តិ៍រដ្ឋបាលប្រាសាទ មេបញ្ជាការរងកងរាជអាវុធហត្ថ ផ្នែកសិករងស្រុក មេឃុំ មន្ត្រីជំនាញ ចុះដឹកនាំចែកម៉ាស ជែលដែលជាអំណោយដ៍ថ្លែថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងវាស់កំដៅជូនប្រជាពលរដ្ឋក្នុងផ្សារកំពង់ត្របែក ។ ផ្សារកអណ្តើកនិងចាក់ផ្សព្វផ្សាយសារសំលេងសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីអោយបងប្អូនពលរដ្ឋបានស្តាប់និងចូលរួមទប់ស្តាត់ការរីករាលដាលនៃជម្ងឺកូវីត១៩ក្នុងសហគមន៍។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *