ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិលនិងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាទីស្តីការ…

{ ភ្នំពេញ } : នាព្រឹកថ្ងៃ ចន្ទទី ២៧ ខែ កក្កដា ឆ្នាំ ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និង ឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល បានចុះហត្ថលេខា លើ ប្រកាសអន្តរក្រសួង ស្តីពីវិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុ នាំផ្លូវអាកាសនៅក្នុងដែនអាកាស នៃព្រះរាជាណាចក្រកម្ពុជា » និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាទីស្តីការ ក្រសួងព័ត៌មាន ។

ប្រកាសរួមស្តីពី « វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ប្រព័ន្ធ ឧបករណ៍វិទ្យុនាំផ្លូវ អាកាសនៅក្នុងដែនអាកាស នៃព្រះរាជាណាចក្រកម្ពុជា » មានគោល បំណងត្រួតពិនិត្យទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់ហ្វេកង់ស៍វិទ្យុ ដែលបង្កការឆ្លង រំខាន ចូលហ្វេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុផ្លូវអាកាស របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *