ព័ត៌មានជាតិ

ការដេញថ្លៃនៅឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលនៅព្រឹកថ្ងៃទី ១៥ មើលទៅពិតជាត្រឹមត្រូវ

កៀនស្វាយ នៅព្រឹកថ្ងៃ ពុធ ១៥ ខែ ឧសភា ២០២៤ នៅសាលាឃុំភូមិធំ ស្រុកកៀនស្វាយ មានកម្មវិធី បើកគម្រោង ដេញថ្លៃកែលម្អផ្លូវបេតុងអាមេប្រវែង០,៧៨៩គ.ម ទទឹង៥ម កម្រាស់បេតុង០.១៥ម មានទំហំ៣៩៤៥ម២ ចាក់ដីសបំពេញតួផ្លូវ១២៩៨ម៣ រួចកៀរកិនបង្ហាប់និងក្រាលថ្មមិចចំនួន៥៦៤ម៣ ព្រមទាំង ក្រាលកៅស៊ូប្លាស្ទិកថ្លា ចំនួន៤៣៣៩ ម២មុននឹងចាក់បេតុងអាមេ រួចដាក់ស្លាកសញ្ញាគម្រោង១កន្លែង ក្នុងតំលៃ​ប៉ាន់​ស្មាន ៤៥៤,៦៧៦,៩០០រៀល (បួនរយហាសិបបួនលាន ប្រាំមួយរយចិតសិប ប្រាំមួយពាន់ ប្រាំបួនរយរៀលគត់) អ្នកដេញថ្លៃបួនក្រុមហ៊ុន។

១/ ឈ្មោះអ្នកដេញថ្លៃ ឆែមសៅរក្សា ឈ្មោះក្រុមហ៊ុន ផលលីហ័ង ដេញតម្លៃ ២០៨,២៩៦,០០០ រៀល

២/ ឈ្មោះអ្នកដេញ ថ្លៃ ឃួនដារ៉ូ ឈ្មោះក្រុមហ៊ុន ដារ៉ូខនស្រ្ដាក់សិន តម្លៃដេញ ១៨១,០០០,០០០ រៀល

៣/ ឈ្មោះអ្នកដេញថ្លៃស្រេងលាងហេង ឈ្មោះក្រុមហ៊ុន ស្រេងលាងហេងតម្លៃដេញ ១៩៣,៣០៥,០០០រៀល

៤/ ឈ្មោះអ្នកដេញថ្លៃ សួនម៉ាច ឈ្មោះក្រុមហ៊ុន សួនម៉ាច មានតម្លៃទាបជាងគេ នៅក្នុងការដេញថ្លៃ នៅឃុំភូមិធំ ស្រុកកៀនស្វាយ ឃើញថាត្រឹមត្រូវអត់មានការឃុបឃិតគ្នានោះទេ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំភូមិធំក៏បាន សូមសំណូមពរដល់ក្រុមហ៊ុនសួនម៉ាច
ដែលដេញថ្លៃបាន សាងសង់ផ្លូវសូមធ្វើឲ្យមានគុណភាព កុំកឹបគេងដែកស៊ីម៉ង់ខ្សាច់ជាដើម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *