ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ក្នុងពិធីទិវាសុវត្តិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ពីចរាចរណ៍ផ្លូវគោកថាគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាប្រឈមខ្លាំងនៅចំពោះមុខដ៏យូរអង្វែងដែលអាចកើតឡើងភ្លាមៗបើយើងប្រហែសរឺខ្ជីខ្ជាមួយភ្លាត។ ដូច្នេះមុននឹងចេញដំណើរត្រូវពាក់មួកសុវត្តិភាពជានិច្ច មិនត្រូវបើកល្បឿនហួសកំណត់ មិនត្រូវបើកក្រោមឥទ្ធិពលគ្រឿងស្រវឹង ត្រូវគោរពស្លាកសញ្ញាចរាចរណ ប្រកាន់ស្តាំជានិច្ច ត្រូវពាក់ខ្សែក្រវ៉ាត់ពេលបើករថយន្ត មិនត្រូវបើកបត់យ៉ាងប្រថុយប្រថាន ពេលបើកមិនត្រូវប្រើទូរស័ព្ទ មុននិងបើកត្រូវពិនិត្យរថយន្តឲ្យបានត្រឹមត្រូវ មិនត្រូវផ្ទុកទំនិញក្នុងរថយន្តលើសចំណុះ សំពីងសំពោង ពេលបើកត្រូវចេះយោគយល់គ្នា។
ពិធីធ្វើនៅ នៅព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដែលមានអ្នកចូលរួម អភិបាលរងខេត្ត លោកគឹមសុវណ្ណប្រធានមន្ទីរសាធារណះការខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាលចរាចរណ៍ ប្រធានមន្ទីរ អង្គភាព ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរយនាក់។
លោកវរសេនីយ គីមករានាយរងការិយាល័យនគរបាលចរាចណ៌ជើងគោកបានមានប្រសាសន៍ថាគ្រោះថ្នាក់ចរាចរណ៍នៅដើមឆ្នាំ២០១៩នេះមានការកើនឡើងគួរឲ្យកត់សំគាល់មានមនុស្សស្លាប់១០នាក់ របួសធ្ងន់២០នាក់របួសស្រាល២៣នាក់មូលហេតុបណ្តាលមកពីកក្តាមនុស្ស បើកល្បឿនលើន បើកក្នុងស្ថានភាពស្រវឹងបើកប្រជែងក្នុងសភាពគ្រោះថ្នាក់ បើកមិនគោរពច្បាប់ជាដើម។ក្នុងនោះលោក អ៊ុំ រាត្រី បានមានប្រសាសន៍ថាច្បាប់ចរាចរណ៍ផ្លូវគោកកន្លងមកមន្ត្រីនគរបាលចរាចរណ៍ចុះធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ជូនដល់សិស្សនៅតាមសាលារៀន ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឃើញថាមានការកាត់បន្ថោយគ្រោះថ្នាក់ចរាចរណ៍ជាច្រើន ក្នុងនោះមន្ទីរសាធារណះខេត្តបន្ទាយមានជ័យក៏បានចែកមួកសុមួកសុវត្តិភាពជូនដល់អ្នកធ្វើដំណើរតាមផ្លូវដែលឆ្លើយសំនួរត្រូវអំពីច្បាប់ចរាចរណ៍យ៉ាងច្រើនរយនាក់ផងដែរ ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថាលោកមិនចង់ឃើញបងប្អូនប្រជាពលរាពលរដ្ឋណាមានគ្រោះថ្នាក់ដោយសារចរាចរណ៍នោះឡើយមុននិងធ្វើដំណើរទៅណាមកណាត្រូវពាក់មួកសុវត្តិភាពទាំងអស់គ្នាឲ្យត្រឹមត្រូវ មិនត្រូវបើកទាំងមានភាពស្រវឹង ជៀសវាងជិះម៉ូតូវ៉ាស្តាំ ចំព្រោះបងប្អូនដែលជិះរថយន្តត្រូវដាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវមុនចេញដំណើទោះជិតឬឆ្ងាយក្តីដើម្បីសុវត្តិភាពបងប្អូន ។
ក្នងឱកាសនោះ លោក គឹម សុវណ្ណ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដូចជាត្រូវចេះបើកបរឲ្យបានត្រឹមត្រូវជាដាច់ខាត ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ត្រូវប្រុងប្រយ័ត្នជានិច្ចត្រូវរក្សាទុកផ្លូវថ្មើរជើង ។
ក្នុងនោះ លោក គឹម សុវណ្ណ និងមន្ត្រីពាក់ព័ន្ធទាំងអស់បានចូលឧទ្ទិសកុសល ជូនដល់អ្នកដែលស្លាប់ដោយសារ គ្រោះចរាចរណ៍ផ្លូវគោកទាំងអស់ឲ្យទៅកាន់សុភិតិភពកំបីឃ្លាងឃ្លាតឡើយផងដែរ ៕