ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌មានដូចជា ម៉ាស់ ទឹកអាកុល និងថវិកាពីសប្បុរសជន​

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌មានដូចជា ម៉ាស់ ៣៨,០០០ ទឹកអាកុល ២៥០លីត្រ និងថវិកាពីសប្បុរសជន​ ក្នុងឱកាសខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ ” ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា ” នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។

ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានទទួលស្វាគមន៍ការចូលរួមវិភាគទាន​ ពីសំណាក់សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជនទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដែលបានចូលរួមវិភាគទាន​ ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុនាពេលនេះ ហើយមូលនិធិដែលសាខាទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានជួយឱ្យសាខាមានធនធានអាចធ្វើប្រតិបត្តិការក្នុងការងារមនុស្សធម៌របស់ខ្លួន ដោយពុំមានការរើសអើង សំដៅរួមចំណែកក្នុងការជួយសង្គ្រោះជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់គោលការណ៍គ្រឹ: នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សានានានៅក្នុងខេត្តព្រះសីហនុ បានទាន់ពេលវេលា ។

ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សង្ឃឹម និងជឿជាក់ថា សប្បុរសជន និងបន្តចូលរួមវិភាគទាន ដើម្បីជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបន្តទៀត ហើយសាខានឹងនៅរង់ចាំទទួលអំណោយមនុស្សធម៌ពីបងប្អូនប្រជាពលរដ្ឋ សប្បុរសធម៌ អាជីវករ ពាណិជ្ជករ គ្រប់ពេលវេលា ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *