ព័ត៌មានជាតិ

អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ខេត្ត​កំពង់ឆ្នាំង​ប្រជុំ​​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ច្បាប់​ចរាច​រណ៍​

កំពង់ឆ្នាំង ៖ អនុគណកម្មការ​សុវត្ថិភាព​ចរាចរណ៍​ខេត្ត​កំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​អំពី វឌ្ឍនភាព​នៃ​ការ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​ក្រុមការងារ​លេខាធិការដ្ឋាន​បាន​អនុវត្ត​នា​ពេលកន្លងមក និង ដាក់​ផែនការ​សម្រាប់​អនុវត្ត​បន្ត​នា​ខែ​មិថុនា​។ កិច្ចប្រជុំ​នេះ គឺ​ធ្វើឡើង​នៅ​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជួន​ក្រោម​អធិបតីភាព ឯកឧត្តម​អៀង វុ​ធ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង និង​ឯកឧត្តម​កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង​។

​លោក​គ​ង្គ ឃាង អនុប្រធាន​មន្ទីរ​សាធារណៈកា​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង បានអោយដឹងថា កន្លងមក​នេះ​កម្លាំង​ចម្រុះ​នៃ​អនុគណកម្មការ​សុ​វត្តិភាព​ចរាច​រណ៍​ខេត្ត​កំពង់ឆ្នាំង បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​យ៉ាង​យកចិត្តទុកដាក់​ទៅ​តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដូចជា​ការចុះ​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​តាម​ទីសាធារណៈ តាម​រោងចក្រ និង​ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ​ក៏​បាន​ចុះ​ធ្វើ​វិធានការ​រដ្ឋបាល​រឹតបន្តឹង​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​គោលដៅ​នី​មួយៗ​ដែល​ខេត្ត​បានកំណត់ ដូច​ជា​ការពិនិត្យ រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ដឹក​សំពីងសំពោង និង ការចុះ​ធ្វើ​សុវត្ថិភាព​ចរាចរណ៍ ផ្តល់​មួកសុវត្ថិភាព​ដល់​ប្រជា​ជា​ពលរដ្ឋ​ឆ្លើយ​ត្រូវ​សំណួរ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោគ​ផងដែរ ។​

​លោក គ​ង្គ ឃាង បាន​បន្តទៀតថា បើទោះបី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​ជាង​ខែ​មុន​ប៉ុន្តែ​ទាមទារ​អោយមាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ក្នុង​ការស្វែងយល់ និង ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​បន្តទៀត ។

​កិច្ចប្រជុំ​បាន​ធ្វើ​ការពិភាក្សា​គ្នា​នូវ​ចំណុច​មួយចំនួន​ដូចជា ការកំណត់​ភូមិសាស្ត្រ​តំបន់​ពិសេស​ស្តីពី​សុវត្ថិភាព​ចរាចរន៍​ផ្លូវគោក ។ ការផ្សព្វផ្សាយ​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​ដល់​អង្គភាព ស្ថាប័នរដ្ឋ ធ្វើជា​គំរូ​នៃ​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍ ។

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម អៀង វុ​ធ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​បាន​សំដែង​នូវ​កា​កោតសរសើរ ចំពោះ​មន្ត្រី​ជំនាញ និង​កម្លាំង​ចម្រុះ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ខិតខំ​បំពេញ ភារកិច្ច​របស់​ខ្លួន​ទទួលបាន​ជោគជ័យ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​

​ឯកឧត្ត្ត​មមានប្រសាស​ន៍​បន្តទៀតថាៈ ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក​ចរាចរណ៍​អោយ​នៅ​កម្រិត​ទាប​នោះ ត្រូវ​បន្ត​ធ្វើ​ការផ្សព្វផ្សាយ​អោយបាន​ច្រើន​បន្ថែមទៀត រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយ​គ្រប់​ស្ថាប័នរដ្ឋ​ទាំងអស់ ថ្នាក់​ដឹកនាំ​អង្គភាព ត្រូវ​តាមដាន​ពិនិត្យ​មើល​ដល់​មន្ត្រី​ថ្នាក់ក្រោម​អំពី​ការ​ពាក់មួក​សុវត្ថិភាព ពាក់​ខ្សែក្រវ៉ាត់​រថយន្ត ពេល​បើកបរ និង បំផុស​អោយមាន​ការចូលរួម​អោយ​កាន់តែ​ច្រើន​ក្នុងការ​អន​វុត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។​

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *