ព័ត៌មានជាតិ

សិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារបន្តឆ្នាំ២០២០ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល

ខេត្តកណ្តាល៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារបន្តឆ្នាំ២០២០ ក្រោមការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តម ស្រ៊ុន សុខុម អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម និងលោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តកណ្ដាល ។

លោក ប៊ុនទួន សីុមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល បានធើ្វរបាយការណ៍ពីលទ្ធផលការងារ ដែលមន្រ្តី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល បានអនុវត្តកន្លងមកល្អ ។ បើតាមរបាយការណ៍បានបញ្ជាក់ថា វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការប្រែប្រួលគួរអោយចាប់អារម្មណ៍នោះគឺ ការថយចុះផ្ទៃដីកសិកម្មពីមួយឆ្នាំទៅមួយឆ្នាំ ចំណែកការចិញ្ចឹមសត្វក៏មានការថយចុះ ដូចជា គោ ក្របី ជ្រូក លើកលែងតែសត្វស្លាបមានការកើនឡើង ដោយឡែកផលិតកម្មបន្លែសុវត្ថិភាពកើនឡើង និងទទួលបានការគាំទ្រគួរអោយកត់សំគាល់ ។

ឯកឧត្តម ស្រ៊ុន សុខុម អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម បានវាយតំលៃ និងកោតសរសើរដល់មន្រី្ត នៃមន្ទីេកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញការងារសម្រេចបាននូវលទ្ធផលល្អ ទោះបីជាមានបញ្ហាប្រឈម និងឧបសគ្គ ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ សត្វល្អិត និងជម្ងឺផ្សេងៗ ក៏មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល ខិតខំដោះស្រាយ និងបំពេញតួនាទីរបស់ខ្លួន ប្រកបដោយសមត្ថភាព និងជំនាញបច្ចេកទេសក្នុងការងារ អោយទទួលបានជោគជ័យ ស្របទៅតាមផែនការយុទ្ធសាស្រ្តដែលបានគ្រោងទុក ។

ឯកឧត្តមអគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម បានជំរុញដល់មន្រី្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល បន្តសហការ និងរួមគ្នាបំពេញការងារថែមទៀត ដើម្បីធ្វើអោយវិស័យមួយនេះមានការរីកចំរើនទ្វេដង និងធើ្វអោយសេដ្ឋកិច្ចប្រទេសជាតិរីកចំរើនផងដែរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *