ព័ត៌មានជាតិ

បទបង្ហាញ ស្តីពីការងារបង្ហោះដ្រូន ដើម្បីថតរូបភាពពីលើអាកាស ការវាស់វែងប្រមូលទិន្នន័យពត៌មានភូមិសាស្ត្រ និងវិភាគទិន្នន័យជលសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៣រោជ ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការរបង្ហោះដ្រូន ដើម្បីថតរូបភាពពីលើអាកាស ការវាស់វែងប្រមូលទិន្នន័យពត៌មានភូមិសាស្ត្រ និងវិភាគទិន្នន័យជលសាស្ត្រក្រុងព្រះសីហនុ ក្រុមហ៊ុន Key Consultants (Cambodia) KCC ធ្វើបទបង្ហាញជាលើកទី៣ ក្រោមអធិបតីលោក ស៊ុត ចាន់ថន នាយក រងរដ្ឋបាលសាលាខេត្តព្រះសីហនុ និងមន្ត្រីមន្ទីរជំនាញ អង្គភាពក្នុងខេត្តព្រះសីហនុ។

តាមការបង្ហាញរបស់ក្រុមហ៊ុន Consultants Cambodia KCC ស្តីពីការបង្ហោះដ្រូន ដើម្បីថតយករូបភាពពីលើអាកាសមាន ៥ផ្នែក ទី១ ផ្នែកបង្ហោះដ្រូន, ទី២ ការវាស់គំនូសទទឹង ការលំអិតលើផ្ទៃក្រឡាចក្រត្រង់, ទី៣ បង្កើតទិន្នន៏យភូមិសាស្ត្រ ការប្រមូលទិន្នន័យដោយផ្ទាល់ ធ្វើផែនទីជាឌីជីធលរូបភាព បញ្ចូលនិងគ្រប់គ្រងទិន្នន័យ, ទី៤ វិភាគទិន្នន័យជលសាស្ត្រ, ទី៥ របាយការណ៍ និងការបោះពុម្ពផែនទីសម្រាប់ទុកប្រើប្រាស់រយ:ពេលវេង។

លោកនាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុន Consultants Cambodia KCC បង្ហោះដ្រូន សិក្សាលំអិត ពង្រីកតំបន់បង្ហោះក្នុងក្រុងព្រះសីហនុ ដើម្បីប្រមូលទិន្នន័យគ្រប់គ្រាន់យកមកធ្វើការកែលម្អអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសោភណភាពក្នុងក្រុង ខេត្តព្រះសីហនុ ទន្ទឹមនោះដែរ លោកនាយករងរដ្ឋបាល ក៍បានសំណូមពរមន្ទីរ អង្គភាពពាក់ពន្ធចូលរួមសហការជាមួយក្រុមការងារបង្ហោះដ្រូន ដើម្បីឱ្យដំណើរការបង្ហោះដ្រូនប្រព្រឹត្តទៅរលូនតាមការគ្រោងទុក៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *