ព័ត៌មានសន្តិសុខសង្គម

លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ គ្រួសារអាវុធហត្ថឆ្លងទន្លេចំនួន២គ្រួសារ

ខេត្តកណ្តាល៖ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធខេត្ត និងស្រុកមុខកំពូល អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងសម្ភារៈមួយចំនួនប្រគល់ជូនគ្រួសារអាវុធហត្ថឆ្លងទន្លេ ចំនួន២ គ្រួសារ គឺគ្រួសារលោក អនុសេនីយ៍ឯក ឈឹម សុភាព បញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមុខកំពូល ទទួលបានថវិកាចំនួន ១.៣០៥.០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន និងគ្រួសារលោក នាយចំណង់ អ៊ុំ ចាន់ថេត ជំនួញការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុកមុខកំពូល ទទួលបានថវិកាចំនួន ១.២៥៤.០០០រៀល និងសម្ភារៈមួយចំនួនទៀតដល់លំនៅដ្ឋាន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *