ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុ ខេត្តកំពង់ឆ្នាំង បានបើកពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ការធ្វើអាជីវកម្ម ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង។
ក្នុងពិធីដេញថ្លៃនេះ ក៏មានការអញ្ជើញចូលរួមពី លោក ជា គឹមតុង អនុប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក-លោកស្រី ដែលជាប្រធាន អនុប្រធានមន្ទីរ អភិបាលក្រុង-ស្រុកពាក់ពន្ធ័ និងអាជីវករនានា អ្នកចូលរួម ៤៥នាក់ ។
ក្នុងឱកាសនៃពិធីដេញថ្លៃនោះផងដែរថ្នាក់ដឹកនាំក៏បានសំណូមពរសុំឱ្យអាជ្ញាធរ និងមេភាស៊ីដែលដេញថ្លៃបាន ត្រូវគិតគូរពីបញ្ហាអនាម័យជាធំ សំខាន់បញ្ហាសម្រាម ដែលជាបញ្ហាប្រឈម ហើយអាជ្ញាធរ ក្រុង-ស្រុក នីមួយៗ ត្រូវរកដីធ្វើជាកន្លែងសម្រាប់ដាក់សម្រាម មិនត្រូវយកសម្រាមទៅបោះចោលផ្តេសផ្តាស់ខុសពីកន្លែង ដែលអាជ្ញាធរកំណត់នោះឡើយ ៕