ព័ត៌មានជាតិ

ទីតាំងបើកលេងល្បែងស៊ីសងមាន់ជល់អនឡាញអត់ខុសច្បាប់០២កន្លែងកំពុងបើកលេងយ៉ាងរំភើយសមត្ថកិច្ចមិនហ៊ានបង្ក្រាប…..

តាកែវ. ទីតាំងមាន់ជល់តាមទូរទស្សន៍ អនឡាញទាំងពីរ កន្លែងផ្សេងគ្នាកំពុងតែបើកលេងយ៉ាងសប្បាយតាំងពីព្រឹករហូតដល់យប់ ពុំមានអជ្ញាធរ ឬសមត្ថកិច្ចមូលដ្ថានធ្វើការបង្ក្រាប ដែលមានទីតាំងស្ថិតនៅក្នុង ភូមិចុងថ្នល់ ជាប់របងពន្ធនាគារខេត្តតាកែវ សង្កាត់ បារាយណ៍ ក្រុងដូនកែវ និង ទីតាំងទី ២ ផ្លូវក្រុងលេខ២១ ភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ មាន់ជល់តាមទូរទស្សន៍អនឡាញខាងលើនេះជាកម្មសិទ្ធិរបស់ SR88 ដែលកំពង់តែវាយលុក នៅក្នុងទឹកដីទីរួម ខេត្តតាកែវ តើឲ្យប្រជាពលរដ្ឋសង្ឃឹមអ្វីទៀតបើបទល្មើសល្បែងស៊ីសងនៅចំកណ្ដាលទីក្រុងសំបូរទៅដោយអ្នកច្បាប់អាជ្ញាធរមានសមត្ថកិច្ចហើយ បែរជាមិនមានអជ្ញាធរឬសមត្ថកិច្ចណាមួយមានវិធានការទប់ស្កាត់ឬបង្រាប់ឡើយ ។

ប្រភពពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសង្កាត់ហួសចិត្តយ៉ាងខ្លាំងចំពោះការបើកល្បែងស៊ីសងក្នុងខាងកាហ្វេទាំងពីរកន្លែងបានយ៉ាងស្រួលដោយមានការចាក់លុយភ្នាល់គ្នាយ៉ាងច្រើនកុះករដោយសំឡេងហ៊ោ កញ្ជ្រៀវ
ដោយមិនញញឹមអាជ្ញាធរនិងសមត្ថកិច្ចឡើយ ឬក៏សមត្ថកិច្ចជាខ្នងបង្អែកដែលនៅពីក្រោយចំពោះល្បែងទីតាំងខាងលើនេះបានជាមិនមានវិធានការបង្ក្រាបដើម្បីភូមិឃុំសុវត្ថិភាពទាំង០៧ ចំណុចដែលរាជរដ្ឋាភិបាលដាក់បទបញ្ជា។

ដូចនេះហើយជាពលរដ្ឋសូមសំណូមពរដល់ លោក ឥន្ទ មណ្ឌល អធិការនៃអធិការដ្ថាននគរបាលក្រុងដូនកែវ និងលោក
ឈាង ផាន់ណារ៉ា ស្នងការដ្ថាននគរបាលខេត្តតាកែវ បញ្ជាឲ្យកូនចៅក្រោមឱវាទ ចុះពិនិត្យមើល និងធ្វើការបង្ក្រាប ល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍អនឡាញ នៅក្នុងភូមិសាស្រ្តខាងលើនេះផងទាន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *