ព័ត៌មានជាតិ

លោក ពៅ គីមលី អភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ស្រុកកៀនស្វាយ ទទួលអំណោយមនុស្សធម៌ពី ព្រះវិជ្ជានុរក្ខញាណ ខឹម សុផន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរគណខេត្តកណ្ដាល

ស្រុកកៀនស្វាយ​៖​ នាព្រឹកថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ​២០២៤​ នៅវត្តស្លាកែត លោក ពៅ គីមលី អភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមជាមួយលោកស្រី ហង្ស ចន្ថា អភិបាលរងស្រុក និងជាហេរញ្ញិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ តំណាងលោកអភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ និងជាប្រធានគណៈកម្មាធិការអនុសខាកាកបាទក្រហមកម្ពុជាស្រុក រួមជាមួយសមាជិក សមាជិកាគណៈកម្មាធិការអនុសាខា និងអាជ្ញាធរឃុំ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពី ព្រះវិជ្ជានុរក្ខញាណ ខឹម សុផន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរគណខេត្តកណ្ដាល ជាព្រះអនុគណស្រុកកៀនស្វាយ និងជាព្រះចៅអធិការវត្តស្លាកែត រួមមានថវិកា ១.០០០.០០០រៀល អង្ករ ៣៥០គីឡូក្រាមទឹកក្រូច ២១កេស ទឹកបរិសុទ្ធ ២៦កេស មី ៣៦កេសតូច ទឹកត្រី ១០យួរ ទឹកស៊ីអ៉ីវ ១០យួរ និងសម្ភារៈផ្ទះបាយចំនួន ៣ឈុតធំ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ សម្រាប់ជួយគាំទ្រសកម្មភាពមនុស្សធម៌នៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *