សមត្ថកិច្ចបង្ក្រាបមិនទាន់បាត់ក្តៅគូថផង! ទីតាំងជល់​មាន់ ល្បែងអាប៉ោងនិង យូគី របស់លោក ពិនតង នៅក្រុងបានលុង បើកលេងវិញយ៉ាងរំភើយ!

ខេត្តរតនគិរី  ទីតាំងល្បែង​ជល់​មាន់ អាប៉ោងនិងយូគី ដែលនៅភូមិភ្នំធំ ឃុំយក្សឡោម ក្រុងបានលុង ខេត្តរតនៈគីរី សង្វៀមាន់ជល់ អាប៉ោងនិងយូរគី នៅចំណុចភ្នំយោល ដែលទើបបង្ក្រាបហើយ មិនទាន់បាត់ក្តៅគូថផង ស្រាប់តែឃើញបើក ដំណើរការលេងវិញ ជារាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង និងបំពងនូវសម្លេងហ៊ោរកញ្ច្រៀវ ហើយក៏គ្មានឃើញសមត្ថកិច្ចណាចុះណែនាំ និងធ្វើការបង្ក្រាបទេ។

​កន្លែងជល់មាន់នេះ ត្រូវមហាជនផ្ទុះការរិះគន់យ៉ាងចាស់ដៃ ខណៈ​ដែលទីតាំង ជល់មាន់នេះ មានម្ចាស់ឈ្មោះ ពិន តង បើកលេងយ៉ាងអាណាធិបតេយ្យ ស្ថិតនៅភូមិភ្នំធំ ឃុំ យក្សឡោម ក្រុងបានលុង ខេត្ត រតនៈគីរី នៅចំណុច ភូមិឃុំខាងលើ ត្រូវបានកម្លាំងរបស់ស្នងការខេត្ដសហការជាមួយកម្លាំងអធិការដែលចុះបង្ក្រាបកាលពីពេលថ្មីៗនេះមិនទាន់បាត់ក្តៅគូទផង ស្រាប់តែពេលនេះ ចាប់ផ្តើមបើកលេងវិញហើយ បើកលក្ខណៈទ្រង់ទ្រាយធំជាងមុនទ្វេរដង។

​ហើយបើតាមប្រភព​ពីអ្នក​​​​​ចូលលេង បានបង្ហើបឲ្យដឹងថា ទីតាំងខាងលើនេះ មានការចាក់ភ្នាល់មួយគូរៗ ខ្ទង់ពាន់ដុល្លារឯណោះ​ ចំ​ណែ​កចាក់អាប៉ោងនិងយូគីវិញ ក៏មិន​​​​​​​​​​​​​​​តិចដែរ​ គឺចូលខ្ទង់ពាន់ដូចគ្នា។ ប្រជាពលរដ្ឋដែល រស់នៅ ជិតទីកន្លែង សង្វៀនមាន់ អាប៉ោងយូរគី សូមសំណូមពរ លោកអភិបាលនៃគណៈអភិបាលខេត្ត និងលោក យិនសំណាន ស្នងការនគរបាលខេត្តរតនគិរី គួរតែចាត់កម្លាំង ចុះណែនាំ និងធ្វើការបង្ក្រាប ទប់ស្កាត់
កុំឲ្យមានការ ជួបជុំគ្នា ដើម្បី ការពារឆ្លងជំងឺកូវីត ដែលកំពុងតែមានការព្រួយបារម្ភ នៅលើពីភពលោកជាពិសេស នៅកម្ពុជាយើង សម្ដេចហ៊ុនសែន មានប្រសាសន៍ថាមិនឲ្យមានការ ជួបជុំគ្នាផងដែរ ។

​សូមបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។

​ជាមួយគ្នានេះផងដែរ​ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រូ​វបា​​នប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញទន្ទឹមនឹងការគាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិ ត្រង់ថា ទីតាំងល្បែងជល់មាន់ អាប៉ោង និងយូគី ដែលនៅ ភូមិភ្នំធំ ឃុំ យក្សឡោម ក្រុងបានលុង ខេត្ត រតនៈគីរី ចំណុចភ្នំយោល បាននឹងកំពុងបើកលេងជារាល់ថ្ងៃ ។