ព័ត៌មានជាតិ

លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក អមដំណើរដោយលោកអភិបាលរងស្រុក លោកនាយករងរដ្ឋបាល លោកមេបញ្ជាការកងរាជអាវុធហត្ថ លោកអធិការរងនគរបាល កម្លាំងនគរបាលការពារព្រំដែន ការិយាល័យជំនាញ អាជ្ញាធរមូលដ្ឋាន ព្រមទាំងព្រះចៅអធិការវត្តភ្នំរាប ចុះត្រួតពិនិត្យតំបន់ទេសចរណ៍ធម្មជាតិភ្នំទឹកធំ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច

នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក អមដំណើរដោយលោកអភិបាលរងស្រុក លោកនាយករងរដ្ឋបាល លោកមេបញ្ជាការកងរាជអាវុធហត្ថ លោកអធិការរងនគរបាល កម្លាំងនគរបាលការពារព្រំដែន ការិយាល័យជំនាញ អាជ្ញាធរមូលដ្ឋាន ព្រមទាំងព្រះចៅអធិការវត្តភ្នំរាប បានអញ្ជើញចុះត្រួតពិនិត្យតំបន់ទេសចរណ៍ធម្មជាតិភ្នំទឹកធំ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ។

លោកអភិបាលស្រុកបានណែនាំដល់កម្លាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ឲ្យរៀបចំរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យបានល្អប្រសើរ ព្រមទាំងថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ សុត ដាវី ព្រះចៅអធិការវត្តភ្នំរាបដែលបានសហការរៀបចំ និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍មួយនេះទទួលបានលទ្ធផលគួរជាទីមោទនៈ។ លោកអភិបាលស្រុក ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលលក់ដូរក្នុងតំបន់ ដោយពួគគាត់គ្រប់រូប មានសេចក្ដីសោមនស្សរីករាយក្រៃលែងចំពោះការបម្រើសេវាជូនភ្ញៀវទេសចរណ៍ ពិសេសទទួលបាននូវការលើកកម្ពស់កម្រិតជីវភាពគ្រួសារ
ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានចុះត្រួតពិនិត្យកូនត្នោតដែលបានដាំនូវតាមបណ្ដោយផ្លូវក្រវ៉ាត់ព្រំដែន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងឃើញថាគ្រាប់ត្នោតមួយចំនួនធំដែលបានដាំ មានការលូតលាស់ឡើងល្អប្រសើរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *