ព័ត៌មានជាតិ

លោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ រួមជាមួយនាយករងរដ្ឋបាលស្រុក ក្រុមការងារស្រុក កងកម្លាំងប្រដាប់អាវុធស្រុក និងអាជ្ញាធរឃុំភូមិធំ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកទន្លេមេគង្គ ស្ថិតនៅចំនុចផ្លូវលុងបោយ​ ក្នុងភូមិកោះប្រាក់ចាស់ ឃុំភូមិធំ

ស្រុកកៀនស្វាយ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ រួមជាមួយនាយករងរដ្ឋបាលស្រុក ក្រុមការងារស្រុក កងកម្លាំងប្រដាប់អាវុធស្រុក និងអាជ្ញាធរឃុំភូមិធំ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកទន្លេមេគង្គ ស្ថិតនៅចំនុចផ្លូវលុងបោយ​ ក្នុងភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ដើម្បីត្រៀមលក្ខណៈបង្ការ និងសង្គ្រោះជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *