ខេត្តកំពង់ស្ពឺ នៅព្រឹក ថ្ងៃចន្ទ ទី ២៤ ខែមិថុនា ២០២៤ មានការបើកសំណើរដាក់ឲ្យដេញថ្លៃចំនួនមួយគម្រោង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៣៦គ.ម ទទឹង ៦ម កម្រាស់ ១៥០មម និងសាងសង់ស្លាកសញ្ញាគម្រោង ១កន្លែង តំលៃប៉ាន់ស្មាន២៣៦,៥៩៤,៥០០ រៀល (ពីររយសាមសិបប្រាំមួយលានប្រាំរយកៅសិបបួនពាន់ប្រាំរយរៀលគត់)
មានក្រុមហ៊ុនចូលរួមដេញថ្លៃចំនួន ១៣ ក្រុមហ៊ុន ដាក់សំណើ ជាលទ្ធផលក្រុមហ៊ុនដែលថ្លៃបាន គឺក្រុមហ៊ុន
ហេងសុវត្ថឌី ដេញបានក្នុងតំលៃ ៦៥.០០០.០០០ ទាបជាងគេ ក្នុងកម្មវិធីដេញថ្លៃ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៣៦គ.ម ទទឹង ៦ម កម្រាស់ ១៥០មម និងសាងសង់ស្លាកសញ្ញាគម្រោង ១ កន្លែង តំលៃប៉ាន់ស្មាន២៣៦,៥៩៤,៥០០ រៀល នៅឃុំព្រៃរំដួល ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ឃើញថាដេញថ្លៃ ប្រគួតប្រជែងគ្នា
ដោយតម្លាភាព ត្រឹមត្រូវ
មុននឹងបិទកម្មវិធី លោក មេឃុំ ព្រៃរំដួល បានសំណូមពរក្រុមហ៊ុនដេញថ្លៃបាននូវគម្រោងសាងសង់ផ្លូវបេតុងបាន សូមធ្វើផ្លូវឲ្យបានម៉ត់ចត់ត្រូវតាមស្តង់ដានៃគម្រោង ជៀសវាងផ្លូវគ្មានគុណភាព ធ្វើហើយធ្វើទៀត ជួសជុលហើយផ្លូវខូចដដែលៗ ៕