ព័ត៌មានជាតិ

លោកអូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច និងភរិយា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ខ្សែបូរសម្ពោធឧបដ្ឋានធម្មសភា នៅវត្តកោះព្រះធម៌កែវ (ហៅវត្តតូប) ស្ថិតនៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច។

កំពង់ត្រាច នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤ លោកអូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច និងភរិយា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ខ្សែបូរសម្ពោធឧបដ្ឋានធម្មសភា នៅវត្តកោះព្រះធម៌កែវ (ហៅវត្តតូប) ស្ថិតនៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិចពិធីខាងលើនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុក លោកនាយករងរដ្ឋបាលស្រុក កងកម្លាំង ការិយាល័យជំនាញជុំវិញស្រុក និងបងប្អូនប្រជាពលរដ្ឋសរុបចំនួនប្រមាណ ៣០០នាក់។

ក្នុងឱកាសនេះលោកអភិបាលស្រុកក៏បានជួបសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាចផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *