ព័ត៌មានជាតិ

លោកសាធ ពៅ អភិបាលរងស្រុកស្វាយលើ ទទួលផែនដោះស្រាយទំនាស់ដីធ្លី ជាអ្នកបើកភ្លើងខៀវឲ្យកូនប្រុសបង្កើតរបស់លោក ឈ្មោះវៃ យកគ្រឿងចក្រអេស្កា ទៅឈូកឆាយដីព្រៃបម្រុងរបស់រដ្ឋ នៅភូមិសាស្ត្រឃុំកន្ទួត រាប់រយហិកតា តើការឈូសឆាយដីព្រៃបំរុងរបស់រដ្ឋស្ថាប័នជំនាញពាក់ព័ន្ធបានជ្រាប ដែរឬទេទានឬមួយខ្លាចអំណាចកូនប្រុសរបស់លោក សាធពៅ

ខេត្តសៀមរាប តាមប្រភពព័ត៌មានទទួលបានពីប្រជាពលរដ្ឋ បានខ្សឹបប្រាប់អង្គភាពសារព័ត៌មានយើងឲ្យដឹងថា លោក សាធ ពៅ អភិបាលរងស្រុកស្វាយលើ ទទួលផែនដោះស្រាយទំនាស់ដីធ្លី បណ្ដែតបណ្ដោយឱ្យកូនប្រុសបង្កើតរបស់លោក ឈ្មោះវៃ យកគ្រឿងចក្រអេស្កា បានទៅឈូកឆាយដីព្រៃបម្រុងរបស់រដ្ឋ នៅភូមិសាស្ត្រឃុំកន្ទួត រាប់រយហិកតា តើការឈូសឆាយដីព្រៃបំរុងរបស់រដ្ឋស្ថាប័នជំនាញពាក់ព័ន្ធបានជ្រាប ដែរឬទេ ឬមួយខ្លាចអំណាចកូនប្រុសរបស់លោកអភិបាលរងស្រុកទទួលផែនដោះស្រាយទំនាស់ដីធ្លីខាងលើនេះ ប្រជាពលរដ្ឋរស់នៅក្នុង ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប សូមសំណូមពរទៅឯកឧត្តមទៀ សីហាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តាបង្កើតអធិការកិច្ចឬក៏ក្រុមការងារចុះត្រួតពិនិត្យ និងស៊ើបអង្កេតឲ្យបានល្អិតល្អន់ ប្រភពបែកខ្លីមកគឺកូនប្រុសរបស់លោកអភិបាលរងរូបនេះមានគ្រឿងចក្រដើរឈូសឆាយគ្រប់ទីកន្លែង ។

ជាពិសេសសំណេររបស់បងប្អូនប្រជាពលរដ្ឋសូមគោរពសំណូមពរទៅសម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាមើលមន្ត្រីដែលពាក់ព័ន្ធនឹងការបំផ្លាញដីព្រៃរបស់រដ្ឋផងទាន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *