ព្រៃវែង ÷ មួយរយៈចុងក្រោយនេះកាសកាស៊ីណូមានផ្លាកយីហោ ៣៣ ចាប់ផ្ដើមដំណើរការវិញហើយ ឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែង បញ្ជាល់មាន់ បៀរ អាប៉ោង យ៉ាងគគគគ្រឹកគគ្រេង នៅចំណុច ភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ហើយបុគ្គលដែលហ៊ានបើកល្បែងនោះ ប្រហែលជាមានខ្នងបង្អែករឹងមាំចាំជួយបិទបាំពីក្រោយ ទើបធ្វើអ្វីៗតាមអំពើចិត្ត។
ទោះបីសម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែជាលោក អភិបាល ខេត្តព្រៃវែងនិងលោកស្នងការនគរបាល និងលោកអធិការ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងបណ្តែតបណ្តោយឲ្យមានល្បែងភ្នាល់ដាក់លុយសុីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយមានអ្នកចូលរួមលេងល្បែង បញ្ជាល់មាន់ យ៉ាងពពពាក់ពពូន ស្រែកហ៊ោកញ្ជៀវ នៅជិតច្រកទ្វារព្រំដែន បង្កប់ក្នុងកាស៊ីណូផ្លាកយីហោ ៣៣ នៅចំណុចភូមិចាមឃុំចាមស្រុកកំពង់គ្របែក ដោយសេរី មិនខ្វល់អ្វីទាំងអស់ ។
បញ្ហានេះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចថ្នាក់ស្រុក ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងព្រៃវែង មិនខ្វល់ពីអានុសាសន៍សម្តេចតេជោ ហ៊ុន សែន បានចេញចរាចរណ៍ថ្មីៗ ណែនាំឲ្យបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជាម្ចាស់កាស៊ីណូ ផ្លាកយីហោ ៣៣ ហ៊ានផ្គើនបទបញ្ជា ប្រមុខថ្នាក់ដឹកនាំកម្ពុជាទៅវិញ
ហេតុនេះហើយទើប ប្រជាពលរដ្ឋអំពាវនាវទៅដល់លោក ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនិងលោក អភិបាលខេត្តព្រៃវែង ក៍ដូចជាលោក អធិការស្រុកកំពង់ត្របែក ចាត់វិធានការបង្ក្រាបល្បែងបញ្ជាល់មាន់ ភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ នៅភូមិចាម ឃុំចាមស្រុកកំពូលត្របែកជាបន្ទាន់ជៀសវាង កើតអំពើហឹង្សាក្នុងគ្រួសារ ចោរកម្មផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ និងគ្រឿងញៀន រីករាលដាលគូរឲ្យកត់សម្គាល់
មិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេ ព្រោះល្បែងបញ្ជាល់មាន់ និងល្បែងផ្សេងៗ ជាច្រើនប្រភេទ ភ្នាល់ស៊ីសងខុសច្បាប់ កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន សូមចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំសុសុវត្ថិភា ៧ ចំណុច ដែលដាក់ដោយក្រសួងមហាផ្ទៃ។ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
អង្គភាពយើងខ្ញុំរិះគន់ក្នុងស្ថាបនាដោយគ្មានចេតនាណាមួយ ដើម្បីជាន់ពន្លិចឬក៏បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះបុគ្គលណាឡើយ ហើយអង្គភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីសាមីពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើរៀងរាល់ម៉ោងធ្វើការ។ 086776080/0979262427