ព័ត៌មានជាតិ

ទីតាំងបងល្បែងខុសច្បាប់(មាន់អនឡាញ)ភូមិចុងសួង ឃុំភ្នំប្រាសាទ   សង្ស័យជាឆ្នាំងបាយ លោក សេង សុគន្ធចាត់ អធិការស្រុកកំពង់ត្រាច ហើយមើលទៅ ទើបមិនធ្វើ ការបង្រា្កប

ទីតាំងបងល្បែងខុសច្បាប់(មាន់អនឡាញ)ភូមិចុងសួង ឃុំភ្នំប្រាសាទ   សង្ស័យជាឆ្នាំងបាយ លោក សេង សុគន្ធចាត់ អធិការស្រុកកំពង់ត្រាច ហើយមើលទៅ ទើបមិនធ្វើ ការបង្រា្កបនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង។

ជាក់ស្តែងខណះនេះលោក សេង សុគន្ធចាត់ អធិការស្រុកកំពង់ត្រាច ទំងកំពុងតែនផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន យ៉ាងបន្ទុក ហើយ ក្នុងការមិនអនុវត្តន៌តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា។

បនល្បែងមាន់ជល់អនឡាញ នៅទីតាំង​ ក្នុងឃុំមួយចំនួន  ស្រុកកំពង់ត្រាច ខេត្តកំពត។ កំពុងតែបើកដំណើរការយ៉ាងរលូន  ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយ ពិសេសថែមទាំងផ្គើននិង បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខថ្នាក់ដឹកនាំ បានចេញបទបញ្ជាក្តៅៗហុយ កាលពីពេលកន្លងទៅនេះ  ។

មហាជនបានលើកឡើងថា ករណីមាន់ជល់អនឡាញនេះ លោក សេង សុគន្ធចាត់   បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ក្នុងការទប់ស្កាត់និងបង្ក្រាបល្បែងជល់មាន់ខាងលើនេះសង្ស័យ លោក សេង សុគន្ធចាត់ អាច និងត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់បនល្បែអស់ហើយមើលទៅទើបបានជារក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌តាមបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។

មហាជនបានសំណូមពរដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នឹងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ​ ស្នងការនគរបាលខេត្តកំពត  តាមផ្លូវច្បាប់ ចំពោះម្ចាស់ ទីតាំងបនល្បែងខាងលើនេះអោយខាងតែបាន  ដែលពួកគេ កំពុងតែផ្គើន និងមិនអនុវត្តន៌តាម បទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។

អង្គភាព​សារព័ត៌មាន​យើង​ចុះ​ផ្សាយ​ខាងលើ​នេះ​គគ្មានគោលបំណង​អ្វី​ក្រៅពី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​និង​ជា​សេចក្ដីរាយការណ៍​ជូន​ដល់​ថ្នាក់ដឹកនាំ​ខាងលើៗ​លោក​បាន​ជ្រាប​ជា​ព័ត៌មាន​ពី​មន្ត្រី​ថ្នាក់ក្រោម​ដើម្បី​ស្មោះត្រង់​និង​ការពារ​ពលរដ្ឋ​ណែនាំ​ពលរដ្ឋ​ឲ្យបាន​ល្អ​ជា​មន្ត្រី​គំរូ​ដែល​មាន​កាតព្វកិច្ច​ចុះ​ត្រួតពិនិត្យ​ក្នុង​មូលដ្ឋាន​កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​យើង​ញៀន​ល្ល្បែងស្ទើរ​លែង​ធ្វើ​អ្វីៗ​លែង​កើត​នោះ​ ។ ​

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *