ព័ត៌មានជាតិ

ពិធីជួបសំណេះសំណាលជាមួយនិវត្តន៍ជនរបស់សមាគមសិង្គហ: មិត្តបុគ្គលិកមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមស ង្គហះមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី២ ខែកញ្ញាឆ្នាំ ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តន៍ជនរបស់សមាគមសឹង្ហហ:មិត្តបុគ្គលិកមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្វាយរៀង នៅឯសាលប្រជុំសាលាខេត្តស្វាយរៀង៊។ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជននាឱកាសនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឯកឧត្ដម លោកជំទាវ លោក លោកស្រី គណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព តំណាងកងម្លាំង៣ មន្ត្រីរាជការ និងបងប្អូននិវត្តជនជាច្រើនរូបទៀត។មានប្រសាសន៍ក្នុងពិធីនោះដែរឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងការកោតសរសើរថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់នៃមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ ខេត្ត សាខាពន្ធដារខេត្ត រតនាគារខេត្ត និងសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់ធ្វើការងារតាមតួនាទីនិងភារកិច្ចរបស់ខ្លួនដើម្បីរកចំណូលថវិកាចូលខេត្ត ធ្វើឲ្យខេតស្វាយរៀង មានលទ្ធភាពក្នុងការកសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងវិស័យនានាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ហើយក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះនិវត្តជនដែលជាអតីតមន្ត្រីរាជការមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុក្នុងរយៈពេលនៃការបំពេញការងារមុខងារសាធារណៈបានខិតខំបំពេញតួនាទីរបស់ខ្លួន ក្នុងការរកចំណូលថវិកាចូលខេត្តធ្វើឲ្យខេត្តស្វាយរៀងមានលទ្ធភាពកសាងនូវសមិទ្ធផលនានាដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងខេត្តមានការរីកចម្រើនជាបន្តបន្ទាប់។

មានប្រសាសន៍សំណេះសំណាលជាមួយនិវត្តជនប្រមាណ៤០ នាក់ដែលជាអតីតមន្ត្រីរាជការ បុគ្គលិកមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ សាខាពន្ធដារខេត្ត រតនាគារខេត្ត និងសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសិង្ហហ: មិត្ត បុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជូនចំពោះលោកអ៊ំពូមីនជានិវត្ត ជននៅទីនេះក្នុងក្តីនឹករលឹក។ លោកជំទាវ កែវ ចរិយា បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោហ៊ុនសែនជាប្រមុខដឹកនាំលោកតែងតែគិតគូរពីជីវភាពរស់នៅសុខភាពរបស់និវត្តជន ទាំងអស់ពោលគឺរាជរដ្ឋាភិបាលកម្ពុជាមិនដែលបោះបង់ចោលនិវត្តជនណាម្នាក់នោះចោលឡើយ គឺសម្ដេចតេជោ ហ៊ុន សែនតែងតែផ្ដល់ការលើកកម្ពស់ជីវភាពរស់នៅសេចក្តី ថ្លៃថ្នូរ ផ្ដល់ការគាំទ្រទាំងស្មារតីនិងសម្ភារៈសម្រាប់និវត្តន៍យុវជន។

ហើយការធ្វើពិធីសំណេះសំណាលនៅពេលនេះគឺដើម្បីផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយលោកអ៊ំ លោកពូ អ្នកមីងដែលជាអតីតមន្ត្រីរាជការរបស់ក្រសួងនិងដើម្បីឲ្យពួកគាត់ប្រឹងប្រែងថែទាំសុខភាពបានល្អប្រសើរឡើងនិងក្នុងគោលបំណងដើម្បីសាមគ្គីភាព មិត្តភាព និងសិង្គហ:ធម៌។ ដើម្បីផ្សារភ្ជាប់និងមនោសញ្ចេតនារបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក៏បានផ្ដល់ថវិកា ជូននិវត្តជនចំនួន ៤០នាក់ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ក្រម៉ាមួយ នឹងថវិកាបន្ថែមរបស់មន្ទីរ សាខាគយ និងរដ្ឋាករសាខាពន្ធដារខេត្ត និងរតនាគារខេត្តម្នាក់ ៥ម៉ឺនបន្ថែមសរុប៤០នាក់ក្នុងម្នាក់ៗទទួលបានថវិកាសរុប ១៥ម៉ឺនរៀលនិងក្រុម៉ាចំនួន១ផងដែរ ៕ ដោយ ភ្នាក់ងារស្វាយរៀង

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *