សៀមរាប,,រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបន្តហាមឃាត់ការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំប្រមូលផ្ដុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទជាបណ្ដោះអាសន្នរយៈពេល២សប្ដាហ៍ទៀត ចាប់ពីថ្ងៃទី១៣ ខែឧសភា ដល់ថ្ងៃទី២៦ ខែឧសភា នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប។
ការសម្រេចបន្តផ្អាកនេះ គឺដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តនេះ៕