សៀមរាប,, លោក សូរ ប្លាតុង អភិបាលស្រុកបាន ដឹកនាំក្រុមការងារនៃរដ្ឋបាលស្រុកប្រាសាទបាគង កម្លាំងនគរបាលស្រុក និងកងរាជអាវុធហត្ថស្រុក លោកនាយកវិទ្យាល័យហ៊ុន សែនប្រាសាទបាគង នាយប៉ុស្តិនគរបាលរដ្ឋបាល សហភាពសហព័ន្ធយុវជនខេត្តប្រចាំស្រុក នាថ្ងៃទី១០ខែមីនា ឆ្នាំ២០២១នេះ បានចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនពលករមកពីប្រទេសថៃដែលកំពុងធ្វើចត្តឡីស័កនៅមណ្ឌលចត្តឡីស័កនៅវិទ្យាល័យហ៊ុន សែនប្រាសាទបាគងដែលរៀបចំដោយរដ្ឋបាលស្រុកចំនួន១៣នាក់ ស្រី ៥នាក់ ព្រមទាំងផ្តល់នូវ គ្រឿងឧបភាគបរិភោគដែលបានមកពីការឧបត្ថម្ភរបស់ក្រុមមការងាររដ្ឋបាលស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប្រចាំស្រុក មកផ្តល់ជូន ដោយម្នាក់ៗ
ទទួលបាន អង្គរ១០គ.ក្រ ត្រីខ១យួរមី១កេសទឹកត្រី១ដប ទឹកស៊ីអ៊ីវ ១ដប ទឹកសុទ្ធ១ យួរសាប៊ូ ២ដុំ ម៉ាស់ ២០ និងថវិកា ៤ម៉ឺនរៀល រួមទាំងសម្ភារៈសម្រាប់ស្នាកនៅដូចជាមុង កន្ទេល ភួយ ខ្នើយ ផងដែរ។
អោយតែមានការចូលរួម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល យើងនឹងអាចយកឈ្នះមេរោគដ៏ចង្រៃនេះបាន ៕