នៅថ្ងៃទី14-06-2019 វេលាម៉ោង 03 និង 30 នាទី មានករណីអំពើលួចមួយកើតឡើងត្រង់ចំណុចក្រុមទី 11 ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចកាបូបលុយជនរងគ្រោះឈ្មោះ ចឹក គឹមអាន ភេទប្រុស អាយុ65ឆ្នាំស្នាក់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្រោយពេលទទួលបណ្តឹងកម្លាំងយើងបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់÷
1-ឈ្មោះ ប៊ិន បូរី ភេទប្រុស អាយុ 27 ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិ 13 មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
2-ឈ្មោះវង រ៉ាវី ភេទប្រុស អាយុ27ឆ្នាំមានទីលំនៅភូមិស្រែតាជ័យ ឃំុអភិវឌ្ឍន៍ ស្រុកទឺកផុស ខេត្តកំពុងឆ្នាំ។
សម្ភារៈដកហូត រួមមាន ÷ ម៉ូតូម៉ាក់ហុងដាធុនសេ ១២៦ ពណ៌ខ្មៅចំនួន ០១ គ្រឿង សេរីឆ្នាំ 2018 លេខតួនិងលេខម៉ាស៊ីន5177033 ផ្លាកលេខ1T 6216កំពង់ចាម ។
បច្ចុប្បន្ន ជនសង្យ័យ និងវត្ថុតាង ផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនិតិវិធីច្បាប់ ៕