ព័ត៌មានជាតិ

បើបូមខ្សាច់យ៉ាងនិងបើមិនរលាយទើបចំឡែក ច្រាំងទន្លេសង្កាត់ស្វាយរលំខ្ញុំ

ខេត្តកណ្ដាល,, នាសៀល ថ្ងៃសុក្រ ៣ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃ ទី ១ ខែមករា ឆ្នាំ ២០២១ សាឡង់បូមខ្សាច់ជាច្រើនគ្រឿងកំពុងតែធ្វើសកម្មភាពបូមខ្សាច់ ពេញផ្ទៃទន្លេ នៅចំណុច ភូមិលេខ ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សាឡង់បូមខ្សាច់ទាំងអស់នេះធ្វើឲ្យមានសម្លេងរំខាន ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលនៅ ជាប់ច្រាំងទន្លេ ដោយសារសំឡេង សាឡង់ទាំងអស់នេះ ថ្លង់រកដេកពួនមិនបាននិងម្យ៉ាងទៀតព្រួយបារម្ភ ថ្ងៃក្រោយច្រាំងទន្លេនិងបាក់បន្តិចម្តងៗ មិនយូរមិនឆាប់ច្បាស់ជាផ្ទះរបស់ពួកគាត់ បាក់ចូលទន្លេអស់មិនខាន តើឲ្យពួកគាត់ទៅរស់នៅឯណា បើនិយាយរឿង ធ្វើដំណើរតាមផ្លូវលេខ 21A វិញដីហុយរកតែមើលផ្លូវ សឹងតែមើលមិនឃើញនិងពិបាកដកដង្ហើម ពេលធ្វើដំណើរម្ដងៗ

នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលរសនៅសងខាងផ្លូវលេខ 21A ប្រជាពលរដ្ឋបានសំណូមពរ ដល់លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្ដាល ជួយចាត់កម្លាំងមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យ និងណែនាំ ដល់ក្រុមសាឡង់បូមខ្សាច់ទាំងអស់នោះ ឲ្យបូមមានម៉ោង ដល់គាត់សំរាកខ្លះផង និងណែនាំដល់ម្ចាស់ដេប៉ូខ្សាច់ទាំងអស់ជួយស្រោចទឹកផង ព្រោះវាហុយខ្លាំងណាស់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *