(ខេត្តរតនគិរី ) លោកពិនតនជាម្ចាស់ទីតាំងល្បែងស៊ីសង(ប្រជល់មាន់និងអាប៉ោងហើយយូគី)ខ្នាតធំមួយកន្លែងកំពុងបើកលេងខុសច្បាប់ស្ថិតនៅភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី អាជ្ញាធរឬសមត្ថកិច្ច ធ្វើមិនដឹង ព្រោះខ្លាចអំណាចលោកពិនតនដែលជាម្ចាស់ល្បែងសុីសងដ៏ធំប្រចាំខេត្តរតនគិរី មិនមានវិធានការការបង្ក្រាប។
តាមសេចក្តីរាយការណ៍ពីពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធនៅទឹកដី ក្រុងបានលុង ជាអ្នកបើកភ្លើងខៀវឲ្យមានទីតាំងល្បែងសុីសងខ្នាតធំមួយកន្លែងកំពុងបើកភ្នាល់លេងខុសច្បាប់បានយ៉ាងរលូនដោយពុំមានឃើញអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធនៅក្រុងបានលុង នាក់ណាហ៊ានចុះមកសួរនាំហើយនិងធ្វើការបង្ក្រាបតាមគោលការណ៍នយោបាយភូមិឃុំមានសុវត្ថិភាពនោះទេ។
ជាក់ស្ដែងទីតាំងបើកល្បែងសុីសង(ប្រជល់មាន់និងអាប៉ោងហើយយូគី)ខ្នាតធំមួយកន្លែងកំពុងបើកភ្នាល់លេងខុសច្បាប់នៅក្នុងចម្ការស្វាយស្ថិតនៅភូមិទ្បាបប៉ូ សង្កាត់យក្សឡោមបានយ៉ាងរលូន
ប្រភពបានឲ្យដឹងថា÷ពលរដ្ឋរស់នៅក្បែរទីនោះហើយនិងអ្នកញៀនល្បែងទាំងនោះបានឮសម្តីម្ចាស់ល្បែងស៊ីសងមួយកន្លែងនេះបាននិយាយប្រាប់ពួកគាត់ថាកំភ័យធ្វើអីនាំគ្នាលេងទៅខ្ញុំបានរត់ការពីក្រោមទៅដល់លើរួចអស់ទៅហើយគ្មានអាជ្ញាធរឬសមត្ថកិច្ចណាមករំខានកន្លែងខ្ញុំទៀតនោះទេបើសិនអ្នកសារព័ត៌មានតេផ្តឹងទៅអាជ្ញាធរឬសមត្ថកិច្ច បើគេចុះមកគេតេប្រាប់ខ្ញុំឲ្យដឹងមុនហើយកំភ័យរឿងនឹង។
បងប្អូនពលរដ្ឋរស់នៅក្បែរទីតាំងល្បែងសុីសងមួយកន្លែងនេះបានឮបានឃើញសភាពបែបនេះធ្វើឲ្យពួកគាត់នាំគ្នាព្រួយបារម្ភភ័យខ្លាចថ្ងៃមុខកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងទៀតគួរអោយភ័យខ្លាចកើតមានចោរលួចចោរចោរឆក់និងចោរប្លន់កើតចេញពីល្បែងស៊ីសងទាំងអស់នេះជាដើម។
យ៉ាងណាក៍ដោយពលរដ្ឋមានតែនាំគ្នាសំណូមពរមកដល់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលរតនគិរី និង ឧត្តម សេនីយ៍ទោ យិន ចំណាន ជាស្នងការនគរបាលខេត្តរតនគិរី សូមឯកឧត្តម មានវិធានការចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យ ទីតាំងល្បែងស៊ីសងខ្នាតធំមួយកន្លែង កំពុងបើកភ្នាល់លេងខុសច្បាប់នៅភូមិខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបឲ្យភូមិឃុំមានសុវត្ថិភាពផងទាន៕