ព័ត៌មានជាតិ

គម្រោងដេញថ្លៃធ្វើផ្លូវបេតុងនៅ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល មានមួយគម្រោង

ខេត្តកណ្ដាល ៖ កម្មវិធីដេញថ្លៃធ្វើផ្លូវបេតុង នៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅខេត្តកណ្តាល នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ មានប្រវែង១៦៩ម៉ែត្រទទឹង៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ១០៤,៤២២,៨០០រៀល ដើម្បីកាត់បន្ថយភាព ក្រីក្រថ្នាក់ឃុំសង្កាត់ ។

 

ការដាក់ដេញថ្លៃគម្រោងធ្វើផ្លូវ មានបួនក្រុមហ៊ុន ចូលរួមដេញថ្លៃ កាប់ចាក់ដោយសេរី និងយុត្តិធម៌ ការដេញថ្លៃបានទៅក្រុមហ៊ុន ស្រេងលាងហេង ដាក់តម្លៃទាបដល់ ៥៣,២៣៥០០០រៀល ប្រជាពលរដ្ឋដែលអាស្រ័យផលនៅលើផ្លូវក្នុងគម្រោងខាងលើ ធ្វើផ្លូវឲ្យមានស្តង់ដារ ឲ្យពួកគាត់បានផ្លូវសម្រាប់ប្រើប្រាស់ដឹកកសិផលរបស់គាត់ទៅមកបានស្រួល ។ ពលរដ្ឋបានបន្តថា រដ្ឋចំណាយថវិកាជាតិ រាប់រយលានរៀលសម្រាប់ធ្វើផ្លូវ សង្ឃឹមថាក្រុមហ៊ុនដេញថ្លៃបាន ធ្វើផ្លូវ
ជាប់ កុំធ្វើខាងមុខខូចខាងក្រោយ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *