ខេត្តកណ្ដាល នៅថ្ងៃទី០២ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង៩និង៣៥នាទីមានហេតុការណ៍បង្កការភ្ញាក់ផ្អើលមួយ ដែលស្ថិតនៅក្នុងភូមិព្រែកហូរកើត ឃុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាលប្តីចិត្តដិរិឆានម្នាក់បានចាក់សម្លាប់ប្រពន្ធជាច្រើនកាំបិតចោលកូនតូចពីរនាក់នៅកណ្ដាលថ្នល់ទាំងយប់អធ្រាត្រ។
ហើយសពស្ត្រីរងគ្រោះមានឈ្មោះកៅ ស្រីកែវ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
បន្ទាប់បុរសជាប្តី បានយកបានយកទូរស័ព្ទរបស់ប្រពន្ធ បានខលទៅបងប្រុសរបស់របស់ប្រពន្ធថា ខ្ខ្ញុំបានចាក់សម្លាប់ប្អូនបងហើយ
ហើយរឿងដែលគួអោយសង្វែកនោះថា គឺនារីរងគ្រោះកំព្រាឪពុកម្ដាយ និងមានតែពីរនាក់បងប្រុសបង្កើតតែប៉ុណ្ណោះទេ ហើយមានកូនន ២ នាក់នៅក្នុងបន្ទុកទៀតផង បើតាមប្រភពព័ត៌មាន។
បប្រភពពីសមត្ថកិច្ចជំនាញបានបញ្ជាក់ថា និងធ្វើកោសល្យវិច័យទៅលើសពនារីរងគ្រោះ និងបានពិនិត្យជាក់លាក់រួចហើយបញ្ជាក់ថា នារីរងគ្រោះត្រូវបានជនដៃដល់ដែលត្រូវជាប្តីដែលបានលេងលះគ្នានោះមកចាក់សម្លាប់ចំនួនបីកាំបិតចិតបន្លែមានដងពណ៌លឿនមួយកាំបិត ចំផ្នែកខាងមុខនិងពីរកាំបិតទៀត ចំខ្នងខាងក្រោយ១កាំបិត ។
ហើយបច្ចុប្បន្នសពនារីរងគ្រោះសមត្ថកិច្ចបានប្រគល់អោយបងប្រុសនិងកូនៗយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកឯជនដៃដល់ត្រូវបានសមត្ថកិច្ចសាកសួរ និងធ្វើកំណត់ហេតុ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការចាត់តាមនិតិពិធីផ្លូវច្បាប់៕