ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្ញើរសារថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីអាណិតស្រឡាញ់ ជួយគ្នាក្នុងគ្រាលំបាក របស់ លោក ឈុន សំបូរ និងលោកស្រី ម្ចាស់ស្ថានីយ៍ប្រេងតេលា ស្ថិតនៅភូមិបន្ទាយប្រិយ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានផ្ដល់ទីទួលសុវត្តិភាព និងអាហារសម្រន់ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងធំ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ។
សូមជូនពរលោក និងក្រុមគ្រួសារ ប្រកបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕