ព័ត៌មានជាតិ

ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំងមុខដំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ..

(បន្ទាយមានជ័យ) ថ្ងៃចន្ទ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០ ពិធីប្រកាសផ្លាស់ប្ដូរតំណែងស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹងត្រូវធ្វើឡើងជាផ្លូវការនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្ត ត្រូវចូលកាន់តំណែងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ អាត់ ខែម ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *