(តាកែវ) ពលរដ្ឋខ្មែរមិនថាក្មេងចាស់ប្រុសស្រី និងមន្រ្តីរាជការនោះទេបច្ចុប្បន្ន កំពុងតែវក់វីនិងការផ្សងសំណាងល្បែងឆ្នោតកន្ទុយលេខវៀតណាម ដោយ១គុណ(៨០០) ដង ពោលគឺ១,០០០៛ បើចាក់ត្រូវមេសងបាន៨០០,០០០៛។ ជាក់ស្ដែង!អ្នកញៀនល្បែងគ្រាន់តែដេកសុបិនក៍យកមកកាត់សប់ដែត ខ្លះថាអ្នកតាឱ្យឬ ខ្លះថាខ្មោចអោយ ចាក់កន្ទុយលេខដដែរៗជាដើម ប្រចាំថ្ងៃលុះម៉ោង៤រសៀលចាំផ្ទៀង។(ព្រឹកស្ដាយលេខល្ងាចស្ដាយលុយ។
សេចក្តីរាយការណ៍បានឱ្យដឹងថា កូនកញ្ច្រែង កត់ឲ្យមេកន្ទុយលេខវៀតណាមដុះស្លែរធំ ប្រចាំខេត្តតាកែវ ដែលមានឈ្មោះម៉ៅ ជាអ្នកទទួលយកទាំងអស់ មកពីរស្រុកផ្សេងៗ ចំណែកអ្នកកត់កន្ទុយលេខនៅជុំវិញ ផ្សារនិង
ក្នុងផ្សារ ភាគច្រើនពួកគេជ្រកក្រោមផ្លាកឆ្នោតខ្មែរ ដើម្បីជាអាវក្រោះការពារខ្លួននិងការពារសមត្ថកិច្ច។(ពេលបែករឿងឬមានអ្នកកាសែតផ្សាយជាដើម។ល។
មេឆ្នោត ដ៍ធំប្រចាំខេត្តតាកែវ មួយនេះ
បានដាក់ពង្រាយកូនកញ្ច្រែងនៅតាមបណ្តាលភូមិ,ឃុំដើម្បីចុះកត់ និងប្រមូលកន្ទុយលេខវៀតណាមកឲ្យខ្លួនជារាងរាល់ថ្ងៃមិនតែប៉ុណ្ណោះតម្រូវឱ្យដើរពង្វក់ស្មារតីពលរដ្ឋដល់ៗផ្ទះនិងនៅតាមទីប្រជុំជន ជាពិសេសនៅកន្លែងផ្សារជារៀងរាលថ្ងៃ បានដោយរលូន គ្មានសមត្ថកិច្ចឬអាជ្ញាធរចុះហាមឃាត់នោះទេ!។
ដោយគ្រាន់តែដេកពីយប់ហើយសុបិនឃើញរឿងអ្វីមួយឬហេតុការណ៍ប្លែកៗ លុះព្រឹកប្រលឹមកៀងគរគ្នាកាត់ចេញជាលេខ(សូម្បីមនុស្សស្លាប់ឬឆ្កែរត់បុកប៉ោតក៍យកមកកាត់លេខឆ្នោតដើម្បីចាក់ផ្សងសំណាងដែរ?
លុះដល់រសៀលម៉ោង៤ នាំគ្នាចាំផ្ទៀងវិទ្យុពីវៀតណាម ដូចគេថា៖(ថ្ងៃស្ដាយលេខល្ងាចលុយ?)។
រាល់សកម្មភាពទាំងនេះមិនត្រូវបានសមត្ថកិច្ច បង្ក្រាបទេ
គួររម្លឹកថា៖ អ្វីដែលជាទីចាប់អារម្មណ៍ និងពង្វក់ស្មារតីឱ្យពលរដ្ឋខ្មែរញៀននិងល្បែងកន្ទុយលេខវៀតណាម ទាំងនេះគឺជាមេឆ្នោត គេគុណសង ១គុណនិង៨០០ដងបើចាក់ត្រូវ?
ជាហេតុនាំឲ្យពលរដ្ឋមមៃផ្សងសំណាងជាមួយឆ្នោតវៀតណាមឡើងភ្លុកទឹកភ្លុកដី,,,។
ប៉ុន្តែ!ក្នុងនោះអ្នកខ្លះចាញ់អស់ទ្រព្យសម្បត្ដិ កើតជាជម្លោះ ក្នុងគ្រួសារ និង អំពើឆក់ប្លន់ផងដែរ,,,!។
តើលក្ខណៈភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច នៅឯណា???។