ខេត្តសៀមរាប: មានល្បែងស៊ីសងតាមប្រព័ន្ធអិនធើណេតជាច្រើនកន្លែងកំពុងតែបើកលេងយ៉ាងសប្បាយមិនមានសមត្ថកិច្ចណាម្នាក់ចុះបង្ក្រាបនឹងទប់ស្កាត់ទាល់តែសោះ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋជាច្រើនបានលើកឡើងថាកន្លងមកក៏ធ្លាប់ឃើញសមត្ថកិច្ចចុះបង្ក្រាបខ្លះដែរតែការបង្ក្រាបនោះគឺបានត្រឹមតែមួយរយ:ពេលខ្លីតែប៉ុណ្ណោះរួចហើយក៏បើកវិញ ពួកគាត់បានបន្តទៀតថាល្បែងស៊ីសងតាមអិនធើណេតនេះ។
ហើយដែលកំពុងតែបង្វក់ក្មេងៗយុវវ័យអោយចូលលេងដែលនឹងអាចធ្វើអោយភ្លេចការរៀនសូត្រគេចវេសពីការសិក្សាយកលុយពីឪពុកម្តាយថាមករៀនតែតាមពិតយកមកលេងល្បែងស៊ីសងតាមអិនធើណេតហើយអ្វីដែលគួរអោយព្រួយបារម្មណ៍នោះគឺអំពើរចោរកម្មផ្សេងៗ
គួររំលឹកផងដែរថាកន្លងមកប្រមុខរាជរដ្ឋាភិបាលក៏បានចេញសារាចរណែនាំដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់សូមអោយបង្ក្រាបទាំងអស់រាល់ល្បែងស៊ីសងតាមអិនធើណេត ដោយឡែកនៅ ខេត្តសៀមរាបមិនទាន់មានការបង្ក្រាបបាននៅឡើយទង្វើបែបនេះហាក់បីដូចជាមិនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលអញ្ចឹង។
ប្រជាពលរដ្ឋ បានសំណូមពរ ដល់លោកអភិបាល ខេត្តសៀមរាប ទៀសីហា ក៍ដូចជា
លោកស្នងការខេត្តសៀមរាប ទិត្យណារ៉ុង មេត្តាចាត់វិធានការនិងទប់ស្កាត់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញទាំងអស់នេះផង ទាន។
ដើម្បីភូមិឃុំសង្កាត់មាន សុវត្តិភាភ គឺជាភូមិឃុំសង្កាត់មានលក្ខណៈសម្បត្តិ ៩ យ៉ាងដូចតទៅ
១ គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ។
២ គ្មានការដាំដុះ ការផលិតការចរាចរការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
៣ គ្មានអំពើអនាចារ ការជួញដូរស្ត្រី និងកុមារ
និងអំពើហិង្សាក្នុងគ្រួសារ ៤ គ្មានក្មេងទំនើង
៥ គ្មានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
ការប្រើប្រាស់អាវុធខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ ៦ គ្មានគ្រោះថ្នាក់ចរាចរ
៧ គ្មានគ្រោះថ្នាក់ដោយសារ យុទ្ធភណ្ឌ មិនទាន់ផ្ទុះ ៨ មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយ
ប្រកបដោយសុវត្ថិភាព ៩ គ្មានការត្រួតពិនិត្យខុសច្បាប់។