ព័ត៌មានជាតិ

តើទីតាំងហ្គេមត្រីទាំងប្រាំកន្លែង ដែលមានម្ចាស់ឈ្មោះវេហា មានអំណាចធំជាងលោក អភិបាលក្រុងភ្នំពេញ ហើយ ទើបបើកដំណើរការបានដោយរលូន.

(ភ្នំពេញ) ទីតាំងហ្គេមបាញ់ត្រីចំនួន៥ កន្លែង ដែលមានម្ចាស់ឈ្មោះ វេហារល្បីថាជាមន្រ្តីនគរបាលបម្រើការក្នុងក្រសួង់់មហាផ្ទៃផង កំពុងបើក ល្បែងស៊ីសងហ្គេមបាញ់ត្រី
ខុសច្បាប់ក្នុងរាជធានីភ្នំពេញ លេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យជាយូរណាស់មកហើយ ពុំដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬ មន្ត្រីជំនាញណាចុះបង្ក្រាបនោះទេ។

ទីតាំងហ្គេមបាញ់ត្រីដែលសមត្ថកិច្ចមិនហ៊ានបង្ក្រាបនេះមាន ទី១តាមបណ្ដោយផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
ទី២ តាមបណ្ដោយផ្លូវលេខ ១២៦ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។
ទី៣ នៅតាមបណ្ដោយផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។

ទី៤ ទីតាំងតាមបណ្ដោយផ្លូវ១៨៤ក្បែសាលាស៊ីសុវត្ថិខណ្ឌដូនពេញ និងទី៥,នៅតាមបណ្ដោយផ្លូវ ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ពលរដ្ឋ ដាក់ការសង្ស័យថាម្ចាស់ទីតាំងដាក់សំណែនដ៏ល្អណាមួយហើយ ទើបបានជាអាជ្ញាធរ បណ្តែតបណ្តោយអោយទីតាំងល្មើសច្បាប់ទាំងនេះ នៅតែបន្តបើកលេងបានយ៉ាងរលូនបែបនេះ។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

យោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង បានចែងថា អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ី សង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ។

មហាជនទូទៅ និង ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងហ្គេមបាញ់ត្រីទាំងអស់នេះកំពុងរងចាំមើលថាតើចំណាត់ការរបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោកវរសេនី យ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ នឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងដុះស្លែទាំងអស់នេះបែបណា?

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងទាំងនេះបង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *