ព័ត៌មានជាតិ

ភ្លើងស្តុប​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ ត្រូវបាន​ដំឡើង​ដាក់ឲ្យ​ប្រើប្រាស់​លើក​ទី​១ នៅលើ​ទឹកដី​ក្រុង​ប៉ោយ​ប៉ែត​

ខេត្ត​បន្ទាយមានជ័យ ៖ នេះ​ជា​លើកទីមួយ​ហើយ​នៅក្នុង​ទឹកដី​ក្រុង​ប៉ោយប៉ែត​ដែល​ប្រជាពលរដ្ឋ​ទទឹង​រងចាំ ខណៈ​ដែល​ប្រជាពលរដ្ឋ ក៏​ដូចជា​ម៉ូតូ រថយន្ត​កាន់តែ​កើនឡើង​ក្នុង​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បង្ក​ឲ្យមាន​ការកកស្ទះ​ជា​រៀងរាល់ថ្ងៃ​។​

​ដោយ​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទិញ​នូវ​ភ្លើងស្តុប​ដែល​មាន​តម្លៃ​រហូត​ទៅ​ដល់​២២,៥១០​ដុល្លារ​អាមេរិក មក​បំពាក់​នៅលើ​ផ្លូវជាតិ​លេខ​៥ ដើម្បី​កាត់បន្ថយ​នូវ​ការកកស្ទះ ក៏ដូចជា​ការចូលរួម​ចំណែក​អភិវឌ្ឍន៍ ដោយ​ក្រោម​ដំបូល​សន្តិភាព​នៃ​ការដឹកនាំ ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សូមជរាប​ដែរ​ថា ការបំពាក់​ភ្លើងស្តុប​ជា​លើក​ទី​១ នៅ​ក្រុង​ប៉ោយ​ប៉ែត​នេះ បាន​ធ្វើឡើង​នា​រសៀល​ថ្ងៃអាទិត្យ ១៥​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ នៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​កែង​ផ្លូវក្បែរ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ស្ថិតនៅ​ភូមិ​បា​លិលេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ការចុះ​ប្រតិបត្តិ​ការរៀបចំ​ដាក់​បំពាក់​ភ្លើង​ស្តុក​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្រុង​ប៉ោយប៉ែត​នេះ ដោយ​ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​លោក គាត់ ហុល អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *