ព័ត៌មានខ្លីៗ ព័ត៌មានជាតិ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ និងពន្លឿនការដ្ឋានស្ថាបនាប្រព័ន្ធលូ ការរ៉ូឡាសួនច្បារ និងដាំដើមឈើ លើចិញ្ចើមផ្លូវព្រះនរោត្តម

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី ២១ ឧសភា ឆ្នាំ ២០២០ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យ ការដ្ឋានស្ថាបនាប្រព័ន្ធលូការរៀបចំការរ៉ូឡា រៀបជាសួនច្បារជាមួយនឹងការដាំដើមឈើ នៅតាមបណ្ដោយផ្លូវព្រះនរោត្តមនិងនៅលើផ្លូវលេខ ៤៦២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យការដ្ឋានខាងលើនេះ គឺដើម្បីជំរុញឲ្យការដ្ឋានខាងលើ ដំណើរការទៅដោយរលូន លឿននិងមានគុណភាពភាពស្របតាមស្តង់ដារបច្ចេកទេស។

លោក សាំពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ការដ្ឋានដែលកំពុងដំណើរការនៅលើ មហាវិថីព្រះនរោត្ដម គឺជាការដ្ឋានដាក់ប្រព័ន្ធលូ បង្ហូរទឹកមុខកាត់១ម៉ែត្រ ការរៀបចំការឺឡានៅចិញ្ចើមផ្លូវ បង្កើតជាសួនច្បារជាមួយនឹងការដាំដើមឈើផងដែរ។ ចំណែកនៅលើកំណាត់ផ្លូវ ៤៦២ ការដាក់ប្រព័ន្ធលូ ក្រុមការងារបានដាក់រួចរាល់ហើយ។

ជាកិច្ចការងារចំពោះមុខ លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យរៀបចំការ៉ូឡាតាមចិញ្ចើមផ្លូវនេះឱ្យបានលឿន ស្អាតនិងមានគុណភាព ជាមួយការអ៊ុតកៅស៊ូនៅលើបណ្ដោយផ្លូវនេះអោយបានស្អាតផងដែរ ដោយចាប់ពីមហាវិថីព្រះនរោត្តមដល់ផ្លូវលេខ៦៣៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *