ភ្នំពេញ៖ សង្វៀនជល់មាន់ក្នុងខណ្ឌមានជ័យជាច្រើនកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាបជាបន្តបន្ទាប់ ចំណែកទីតាំងសង្វៀនជល់មាន់មួយកន្លែងក្នុងដីឡូតិ៍ជាប់តារាងបាល់ទះក្បែរនឹងប្រឡាយ លូទឹកស្អុយ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កំពុងបើកទទួលអ្នកញៀនល្បែងចូលលេងយ៉ាងរលូនយ៉ាងអាណាធិបតេយ្យសមត្ថកិច្ចមិនបង្ក្រាសង្ស័យ ម្ចាស់សង្វៀនមានខ្សែធំហើយ។
ប្រជាពលរដ្ឋរងចាំមើលតើលោកកែវ ពេជ្រមុនី អភិបាលខណ្ឌមានជ័យ និងលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ ហ៊ានបង្ក្រាបទីតាំងសង្វៀនជល់មាន់ ក្នុងសង្កាត់បឹងទំពន់ទី ១ ដូចនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យដែរឬទេ៕ សូមជម្រាបថា ឯកឧត្តម ឃួងស្រេងប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅនេះបានដាក់ចេញជាវិធានការ ក្ដៅលើការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញដើម្បីឲ្យប្រជាពលរដ្ឋទទូលបានរស់នៅដោយភាពកក់ក្តៅលក្ខណៈដែលប្រទេសជាតិមានសន្តិភាពពេញបរិបូរណ៍ ការដាក់ចេញនូវវិធានការបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ច ទាំងពីភេទអាជ្ញាធរដែនដីទាំង ១៤ ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនបានចូលរូមផង ដែរឯកឧត្តមឃួងស្រេងបានមានប្រសាសន៍ថាការបង្កើតឲ្យមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពគឺធ្វើឡើងក្នុងគោលបំណងដើម្បីដាក់ចេញជាផ្លូវការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទដើម្បីភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់ ឯកឧត្តម សថេត ស្នងការរាជធានីភ្នំពេញនិង ឯកឧត្តម នេត សាវឿន ដែលជាអគ្គស្នងការនគរបាលជាតិ សូមឯកឧត្តមមេត្តាត្រួតពិនិត្យនិងមានវិធានការលើទីតាំង សង្វៀនមាន់ជល់មួយនេះផង។