ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោក វរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានសហការជាមួយកម្លាំងបង្រ្កាបបទល្មើសធនធានធម្មជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រឹបអូសឈើជ្រុងប្រភេទបេង សរុបចំនួន ១២ដុំ (គ្មានម្ចាស់) ដែលឈ្មួញយកមកលាក់ទុកនៅក្នុងដីឡូតិ៍របស់ប្រជាពលរដ្ឋ០១កន្លែង ស្ថិតក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្នបានប្រគល់ទៅឲ្យមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បន្តតាមនីតិវិធី។