ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​លៀង​សាយភោជន៍​នៃ​សន្និសីទ​អន្តរជាតិ​នៅ​ទីក្រុង​តូ​ក្យូ​

(​តូ​ក្យូ​, ជប៉ុន​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រួម​នឹង​មេដឹកនាំ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី រួម​នឹង​មន្ត្រី​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​បណ្តា​ប្រទេស​ដទៃ​ទៀត នៅ​យប់​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ចូលរួម​ពិធី​លាង​សាយភោជន៍​នៃ​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តីពី «​អនាគត​អាស៊ី​» ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន NIKKEI នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

​ក្នុង​ពិធី​លាង​សាយភោជន៍​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន អាបេ ស៊ីន​ហ្ស៊ូ​ផងដែរ​។ ក្នុងឱកាស​នោះ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ថ្លែងអំណរគុណ​ដល់​បណ្តា​មេដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ទាំង​អស់ ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​នេះ​។​

​អ្វី​ដែល​ជា​ការកត់សម្គាល់​នោះ ក្នុង​ពិធី​លាង​សាយភោជន៍​នេះ សម្តេច​តេជោ ហ៊ុន សែន និង​លោក អាបេ ស៊ីន​ហ្ស៊ូ ដែល​ជា​មេដឹកនាំ​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​នោះ ត្រូវបាន​គេ​រៀបចំ​ឱ្យ​អង្គុយ​ជាប់​គ្នា ដែល​ជា​ឱកាស​ឱ្យ​មេដឹកនាំ​ទាំងពីរ​បាន​ជជែក​គ្នា​លើ​បញ្ហា​ផ្សេងៗ​ផងដែរ​៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *