ព័ត៌មានជាតិ

លោកជំទាវ មិថុនា ភូថង​ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

ខេត្តកោះកុង៖ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង​ អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម​ កាយ​ សំរួម​ ប្រធានក្រុមប្រឹក្សាខេត្ត​កោះកុង ។

កិច្ចប្រជុំផ្តោតសំខាន់លើរបៀបវារៈ​មួយចំនួនដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១១
២-របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០
៣-របាយការណ៍លទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២០ របស់គណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
៤-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២០ ស្តីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តកោះកុង
៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២០ ស្តីពីការអនុវត្តក៍ការងាររបស់រដ្ឋបាលខេត្តកោះកុង
៧-ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភ ជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខេត្តកោះកុង សម្រាប់ខែមករា និងខែកុម្ភៈ ឆ្នាំ២០២០
៨-បោះឆ្នោតតែងតាំង និងប្រគល់ភារកិច្ច ជូនមន្ត្រីរាជការចំនួន ០២ រូប នៅក្នុងរចនាសម្ព័ន្ធ របស់សាលាខេត្តកោះកុង
៩-បញ្ហាផ្សេងៗ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *