ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ លោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធ នឹងជំងឺកូវីត១៩ ខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក និងធ្វើការផ្សព្វផ្សាយណែនាំស្តីពីជំងឺកូវីដ-១៩ នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោង មន្ទីរ-អង្គភាពពាក់ព័ន្ធបានចូលរួមផងដែរ ។
ក្នុងនោះ លោក ប៉ែន កុសល្យ បានឧបត្ថម្ភស្បៀងអាហារមួយចំនួន ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដើម្បីជួយដោះស្រាយជីវភាពរបស់ពួកគាត់មួយរយៈពេល បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ (Covid-១៩)។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន០៥គ្រួសារ នៅសង្កាត់សំរោង បានទទួលអំណោយស្បៀងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈអាជ្ញាធរខេត្ត ដោយក្នុង ១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, អំបិល០១កញ្ចប់, ប៊ីចេង០១កញ្ចប់, ទឹកស៊ីអ៉ីវ១យួរ ត្រីខ០១ យួរ, ក្រម៉ា២សម្រាប់, និងថវិកាមួយចំនួនទៀត។
ក្នុងនោះដែរ លោកបានឧបត្ថម្ភអង្ករដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតចំនួន៩៥នាក់ ដែលមកពីភូមិកំណប់ចំនួន៧០ នាក់ និងភូមិបុរីរដ្ឋបាល២៥ នាក់ ក្នុង០១នាក់ទទួលបានអង្ករ១០ គីឡូក្រាម នៅសាលាបឋមសិក្សាហ៊ុន សែន ឈូក៕