រដ្ឋាភិបាលកំពុងខ្វល់នឹងជំងឺកូវិដ.១៩.បែរជាលោក សួស ស៊ាងលី អធិការ ស្រុក ត្បូងឃ្មុំ បន្ដោយ ឲ្យមានសង្វៀនបញ្ជល់មាន់ទៅវិញ តេីលោក ប៉ែន រត័្ន មិនបានដឹងទេឬ?
នៅគ្រប់ស្នងការនឹងអធិការខេត្តក្រុងគេកំពុងតែមម៉ាញិកក្នុងការផ្សព្វផ្សាយអំពីជំងឺ.កូវិដ.១៩.ចំណែកលោក សួស ស៑ាងលី កំពុងលក់មុខ លោក ប៉ែន រត័្នស្នងការ ខេត្ត ត្បូងឃ្មុំ ដោយ បេីកអោយមានល្បែងសុីសងក្នុងស្រុករបស់ខ្លួនពិតជាមិនធម្មតាមែន កន្លែងសង្វៀនបញ្ជល់ មាន់កំពុងបើកលេងយ៉ាងគឃ្លើន ដែលស្ថិតនៅចំណុច ភូមិឈើទាលកូនត្មាត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលលាក់កំបាំងបំផុតពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ។
នេះបេីតាមប្រភពពីពលរដ្ឋបានប្រាប់អ្នកសារព័ត៌មាន យើងឱ្យបានដឹងថាមានល្បែងស៊ីសងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំដែលមាន ឈ្មោះ ផុន កាលពីមុនធ្លាប់បើកលេងនៅភូមិស្រឡប់ម្ដងរួចមកហើយ ក៏ប៉ុន្តែនៅទីនោះធ្លាប់មានជម្លោះ ប្រកែកគ្នាជាមួយអ្នកសារព័ត៌មានហើយក៏បានផ្អាកមួយរយៈពេល ប៉ុន្តែឥឡូវនេះគេបានឃើញឈ្មោះផុន បាននាំបក្ខពួកមកបើកលេងនៅភូមិឈើទាលកូនត្មាត បន្តទៀតហើយ ទីតាំងសង្វៀនបញ្ជល់ មាន់នេះអាចបើកលេងបាន ប្រហែលជាមានខ្នងក្រាស់រឹងមាំខ្លាំងណាស់ បានអាចបើកលេងយ៉ាងសេរីបែបនេះ ហើយមិនមានការខ្លាចញញើតអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ។
បេីដំណឹងថ្មីៗនេះមានភ្ញៀវចូលលេងជាច្រើន និងយុវវ័យជាច្រើនបានចូលមកលេង ដោយ លោក ផុន និង លោក ប្រុស ព្រមទាំងបក្សពូកបានអះអាងថាគ្មាននាក់ណាហ៊ានចាប់នោះទេ លោកបានចំណាយប្រាក់កាសជាច្រើនបង់ឲ្យថ្នាក់លើ ដើម្បីបើកការលេងល្បែងទាំងនេះជារៀងរាល់ថ្ងៃបាន សូមបងប្អូនជាភ្ញៀវកុំខ្លាចឱ្យសោះ ។
បេីសម្តីម្ចាស់សង្វៀន ហ៑ាននិយាយយ៉ាងនេះមែន តេីការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩នេះ បានចេញបទបញ្ជាឲ្យបញ្ឈប់អាជីវកម្មល្បែងភ្នាល់ សង្វៀនជល់មាន់ ក៏ដូចជាសង្វៀនជល់មាន់តាមទូរទស្សន៍អនឡាញ ទូហ្គេមបាញ់ត្រីនិងអ៊ិនធើណេតឲ្យអស់ត្រឹមដំណាច់ឆ្នាំ២០១៩ ឃើញថា ទីតាំងមួយចំនួននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានបិទសេវាកម្មទាំងនេះ ដោយស្របតាមគោលការណ៍រាជរដ្ឋាភិបាល ប៉ុន្តហេតុអ្វីបានជាទីតាំងខាងលើនេះ នៅតែបន្តបើកយ៉ាងគឃ្លើន ប្រឆាំងនឹងច្បាប់ប្រទេសកម្ពុជាបែបនេះ ហេីយសម្តេច តេជោ ក៏រំលឹកថា បេីខេត្តណាមានល្បែងសុីសងគួរតែអោយមេល្បែងធ្វើជាចៅហ្វាយខេត្តនឹងស្នងការជំនួសទៅប្រសើរជាង។
តែយេីងចាំមេីលថាក្រោយពីបាន ផ្សព្វផ្សាយតាមការស្នើសុំរបស់ប្រជាពលរដ្ឋរូចមក តេីលោក ប៉ែន រត័្ន ដែលជាស្នងការខេត្ត គួរមានវិធានការ យ៉ាងណាចំពោះលោក សួស ស៑ាងលី នឹងសង្វៀន បញ្ជល់ មាន់នេះដែរ
ទេ ឬ មួយត្រូវថ្នាំ របស់ មេល្បែង ឈ្មោះ ផុន នឹងលោក ប្រុស ហេីយទេដឹងបានមិន ហ៊ានធ្វើការបង្រ្កាប ។