ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តទៅបង្រៀនតាមសាលាដែលខ្វះគ្រូក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ដែលបានស្ម័គ្រចិត្តទៅបង្រៀនតាមសាលាដែលខ្វះគ្រូក្នុងក្រុងព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានរៀបចំគោលនយោបាយពង្រាយគ្រូបង្រៀនក្នុងឆ្នាំសិក្សា២០១៩-២០២០ ពីសាលានៅទីប្រជុំជន ទៅបង្រៀននៅក្រៅទីប្រជុំជន ពីសាលាដែលមានគ្រូបង្រៀនច្រើន ទៅសាលាដែលខ្វះគ្រូបង្រៀន ។​ គោលនយោបាយនេះ យើងត្រូវធ្វើការផ្សព្វផ្សាយបន្តដល់លោកគ្រូ អ្នកគ្រូដែលមានទេពកោសល្យ ដើម្បីទៅបង្រៀននៅតាមសាលាដែលខ្វះខាតគ្រូ នៅតាមជនបទក្នុងក្រុង ស្រុក ឃុំ សង្កាត់នៅទូទាំងខេត្តព្រះសីហនុ ដែលពួកគាត់បានស្មគ្រចិត្តទៅកាន់សាលានានាទូទាំងខេត្ត ដែលត្រូវការគ្រូចាំបាច់សម្រាប់បង្រៀនកូន ចៅរបស់យើង។

ឯកឧត្តម អភិបាលខេត្ត ក៍បានផ្តាំផ្ញើដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ត្រូវជ្រើសរើសគរុសិស្សដែលបញ្ចប់ការសិក្សាចេញទៅបង្រៀនតាមសាលាក្នុងខេត្តព្រះសីហនុ ដែលសិក្សាបាននិទ្ទេសល្អ ត្រូវផ្តល់អាទិភាព ជ្រើសរើសប៉ុស្តិ៍បង្រៀននៅតាមក្រុង ស្រុក ឃុំសង្កាត់។ ចៀសវាងការពង្រាយគ្រូមកកាន់សាលាដែលមានគ្រូច្រើនលើសតម្រូវការ ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៍បានថ្លែងអំណរ គុណលោកគ្រូ អ្នកគ្រូដែលបានស្មគ្រ័ចិត្តចំនួន ១៧នាក់ ទៅកាន់សាលាដែលខ្វះគ្រូ និងបានផ្តល់ថវិកាលើកទឹកចិត្ត ក្នុងម្នាក់ៗទទួលបានថវិកា ១លានរៀល ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *