ស្រុកកៀនស្វាយ៖ នារសៀលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុក រដ្ឋបាលស្រុក សហការជាមួយទីចាត់ការគ្រប់គ្រងធនធានមនុស្ស នៃរដ្ឋបាលខេត្តកណ្ដាល បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងការអនុវត្តបែបបទ និងនីតិវិធី នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលឃុំ ក្រោមអធិបតីភាព លោក សន ហុងសេង អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក និងលោកស្រី សេង សុគន្ធា ប្រធានការិយាល័យកសាងសមត្ថភាពនៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តកណ្ដាល។
សមាសភាពចូលរួមមាន លោក លោកស្រី នាយករងរដ្ឋបាលតំណាងប្រធានការិយាល័យប្រជាពលរដ្ឋស្រុក ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ លោក លោកស្រី មេឃុំ លោក លោកស្រី ស្មៀនឃុំ និងលោក លោកស្រី ជំនួយការហិរញ្ញវត្ថុ និងជំនួយការរដ្ឋបាលឃុំទាំង៨ ក្នុងស្រុកកៀនស្វាយ៕